ជាមួយនឹងការដាក់បង្ហាញ Tablet Surface RT ប្រើប្រាស់ប្រភេទCPU ARM ទន្ទឹមនឹង
នោះ Microsoft ក៏បានធ្វើការបង្ហាញនូវស៊េរីផ្សេងមួយទៀត ដែលមានប្រភេទCPU x86
របស់ Intel ដែលមានឈ្មោះថា Surface x86។
Tablet នេះប្រើប្រាស់ BXL ថ្មីបំផុត Intel Ivy Bridge, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8
Pro។ ការរចនាម៉ូតគឺប្រហាក់ប្រហែលនឹង Surface RT, Surface x86 ក៏មានសំបកធ្វើពីលោហ
ធាតុដ៏រឹងមាំ ហើយក៏មានជើងសំរាប់កល់ពីក្រោយផងដែរ។ ចំនុចដែលផ្សេងគ្នាត្រង់ថា Surface
x86 ក្រាស់ជាងបន្តិចជាមួយកំរាស់ 13,5mm និងមានទម្ងន់ 903 g។ ក្រៅពីនេះ រូបសណ្ខានេះវា
ខ្ពស់ជាង Surface RT បន្តិច ដោយវាបានបំពាក់រន្ធ USB 3.0 អេក្រង់ 10,6-inch កំរិតពន្លឺ FullHD
និង មានប៊ិច Touchsrceen។
នៅមិនទាន់មានព័ត៌មានផ្លូវការណាពីថ្ងៃចេញលក់របស់ Tabletនេះទេ។ Microsoft បានឲ្យដឹងថាវា
នឹងដាក់លក់ក្រោយពេល Windows 8 ចេញលក់ជាផ្លូវការរយះពេលបីខែ ហើយតំលៃប្រហាក់ប្រ-
ហែលនឹង Ultrabook សព្វថ្ងៃ។
ព័ត៌មានបន្ថែម៖
> ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8 Pro
> ទម្ងន់ 903 g
> កំរាស់ 13,5 mm
> អេក្រង់ទំហំ 10,6” ClearType កំរិតពន្លឺ FullHD
> ថ្ម 42 W-h
> រន្ធសំរាប់Connect microSD, USB 3.0, Micro HD Video, 2x2 MIMO antennae
> Cover Touch Cover, Type Cover, ប៊ិច Touchscreen
> សំបកការពារ VaporMg Case & Stand>
> មេម៉ូរីក្នុង 64 GB, 128 GB
ដោយ៖ ណាណូ
ប្រភព៖ TTE