LG G2 គឺជាស្មាតហ្វូនមួយ ដែលរក្សាការសម្ងាត់ ស្តីពីការលេចចេញនូវរូបភាព អន់បំផុតមួយ
មុនពេលវេលានៃការបង្ហាញខ្លួន។ រូបភាពចចាមអារាមថ្មីនេះ ក៏ដូចជាបណ្តារូបភាពដែលលេច
ចេញការពីពេលមុនផងដែរ។
ចំនុចពិសេសមួយរបស់ G2 គឺនៅត្រង់ ប៊ូតុងដំឡើងបន្ថយសម្លេង ដែលបានបំពាក់នៅផ្នែកខាង
ក្រោយ ខាងក្រោមកាមេរ៉ាក្រោយ តែម្តង។ កត្តានេះ បានជួយឲ្យអ្នកប្រើប្រាស់ងាយស្រួល ចុច
ក្នុងការបន្ថយដំឡើងសម្លេង ជាពិសេសគឺនៅលើបណ្តាស្មាតហ្វូនដែលមានអេក្រង់ធំដូច G2 នេះ
តែម្តង។
ស្តីពីរូបសណ្ឋាន Hardware, LG G2 ត្រូវបានឲ្យដឹងថា នឹងបំពាក់នូវអេក្រង់ទំហំចន្លោះពី 5,2 ដល់
5,5 inch Full HD ជាមួយស៊ុមព័ទ្ធអេក្រង់ដ៏ស្តើង, chip Qualcomm Snapdragon 800 និង RAM
ឡើងដល់ 3 GB ។ បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា G2 នឹងប្រើ Android version ណានោះឡើយ។
ម៉ូដែលនេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើងនៅទីក្រុង New York
នៅយប់នេះ (ម៉ោងនៅកម្ពុជា)៕
ដោយ៖ សិលា
ប្រភព៖ zng