CamNews

ទូរស័ព្ទ 

NOKIA ពង្រីកសែស្រឡាយ ASHA TOUCH ដែលធ្វើឲ្យអ៊ិនធឺណិត រឹតតែដើរលឿន

ហ្សាកាតា ឥណ្ឌូណេស៊ី ៖ ថ្ងៃនេះ Nokia បានប្រកាសអំពីស្មាតហ្វូន Asha Touch ស៊េរីថ្មីពីរទៀត
គឺ ស្មាតហ្វូនស៊ីមពីរ Nokia Asha 308 និង ស្មាតហ្វូនស៊ីមមួយមាន Wifi គឺ Nokia Asha 309 ។
ស្របពេលជាមួយគ្នានេះដែរ ដើម្បីជួយឲ្យអតិថិជនឆែកអ៊ិនធឺណិតបានលឿន ហើយសន្សំថវិកា
បានច្រើនពីការប្រើប្រាស់អ៊ិនធឺណិតនោះ, Nokia ក៏បានផ្តល់នូវ Nokia Xpress Browser  ដែល
មានប្រសិទ្ធភាពខ្ពស់ជាង Mobile Browser ក្នុងរយៈកាលកន្លងមក រហូតដល់ទៅ ៩០%។

ផលិតផលទាំងពីរខាងលើនេះ ជាប្រភេទស្មាតហ្វូន Capacitive Touch Screen ផ្តល់ជូននូវ ៖ បទ
ពិសោធន៍ SWIPE ដ៏រលូន, ឱកាសបញ្ចូលកម្មវិធីទូរស័ព្ទពីភាគីទីបី, និងមានចារឹកលក្ខណៈផ្សេងៗ ដែលត្រូវក្រុមហ៊ុនស្រាវជ្រាវនិងក្រុមហ៊ុនវិភាគធំៗនៅក្នុងពិភពលោក (តួយ៉ាងដូចជាក្រុមហ៊ុន GfK
និង IDC ជាដើម) បានចាត់ថ្នាក់ចូលទៅក្នុងប្រភេទ ស្មាតហ្វូននៃសែស្រឡាយ Asha Touch ។

Nokia Asha 308 ស៊ីមពីរ

 Nokia Asha 309 មាន Wifi

លោក Timo Toikkanen នាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ ទូរស័ព្ទដែល
បរិបូណ៌ទៅដោយភាពច្នៃប្រឌិត ស្ថិតនៅសែស្រឡាយ Asha Touch នេះបានត្រូវផលិតឡើងដើម្បី
តម្រូវចិត្តអ្នកដែលចង់ទទួលបាននូវបទពិសោធន៍ស្មាតហ្វូន តែត្រូវចំណាយតិច។ តាមយៈការផ្តល់
ជូននូវផលិតផលទាំងពីរម៉ូដែលនេះ គឺយើងកំពុងតែពង្រីកសែស្រឡាយស្មាតហ្វូនតំលៃទាប និងនាំ
បទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនមកជូនអតិថិជនកាន់តែច្រើនឡើងៗ។

Nokia Asha 308 និង Nokia Asha 309 នឹងត្រូវដាក់លក់នៅត្រីមាស់ទី៤ ឆ្នាំ២០១២ ក្នុងតម្លៃលក់រាយ
ប្រមាណជា ៩៩ ដុល្លាសហរដ្ឋ (តម្លៃមិនទាន់គិតបញ្ចូលពន្ធនាំចូល ឬអាករផ្សេងៗនៅឡើយ)។

ស្មាតហ្វូនទាំងពីរមានអេក្រង់ទំហំ ៣ អ៊ិង, Home Screen ច្រើនផ្ទាំង, វិទ្យុ, Speakers លឺសូរពិរោះរងំ
និងអាចដាក់ Memory បានរហូតដល់ 32GB។ វាមានផ្តល់ជូននូវ ហ្គេម EA ចំនួន ៤០ ដោយឥតគិតថ្លៃ
កម្មវិធីមើលវីដេអូ​ Youtube, កម្មវិធីបណ្តាញសង្គមដូចជា Facebook និង Twitter ជាដើម៕

Nokia Asha 308

Nokia Asha 309

ដោយ៖ សិលា
ប្រភព៖ NOKIA


Tags: nokia asha 308 asha 309 announced smartphone hightech