CamNews

ទូរស័ព្ទ 

Nokia សម្ពោធ smartphone Asha Touch ស៊េរីថ្មី ឆែកអ៊ិនធឺណែតភាសារខ្មែរបាន ស៊ីមពីរ មានតំលៃទាក់ទាញបំផុត

Smartphone Nokia Asha 311 wifi និង Nokia Asha 305 ស៊ីមពីរ នាពេលនេះ ត្រូវបានសម្ពោធ
ដាក់លក់នៅប្រទេសកម្ពុជាដែរហើយ។ ស្មាតហ្វូនទាំងពីរម៉ូដែល សក្តិសមបំផុត នឹងយុវវ័យដែល
និយមការទាក់ទងតាមបណ្តាញសង្គម និងដែលត្រូវការអ៊ីនធឺណែតដើរលឿនតែកាត់ទឹកប្រាក់
អស់តិច និងកាន់ថ្មបានយូរ។

Nokia Asha 305 និង​ Nokia Asha 311

Smartphone Nokia Asha 311 មានភាពស្រស់ស្អាត លេចធ្លោជាមួយនឹងអេក្រង់ Touchscreen
អ៊ិនធឺណែត 3.5G Processor 1Ghz និងកាមេរ៉ា 3.2mp។ រីឯ smartphone Nokia Asha 305 វិញ
មានការមេរ៉ា 2mp ជាទូរស័ព្ទស៊ីមពីរដែលអាចឲ្យអ្នកប្រើប្រាស់ប្តូរស៊ីមបានយ៉ាងងាយស្រួល
ដោយពុំចាំបាច់បិទទូរស័ព្ទ។ ក្រៅពីនេះ ទូរស័ព្ទឆ្លាតវៃទាំងពីរម៉ូដែលនេះមានលក្ខណៈពិសេស
ដូចគ្នាជាច្រើនទៀតដូចជា៖
- Home Screen ចំនួន៣ផ្ទាំង៖ ងាយស្រួលដាក់កម្មវិធី Schortcut។
- ទ្រទ្រង់ភាសាខ្មែរ៖ អ្នកប្រើប្រាស់អាចអានព័ត៌មាន និង Facebook comments ជាភាសាខ្មែរ។
- Nokia Browser៖ បង្រួមទំហំទីន្នន័យបានដល់ទៅ 90% ធ្វើឲ្យអ៊ីនធឺណែតមានល្បឿនលឿន
ជាងមុនដល់ទៅ៣ ដងធៀបទៅទូរស័ព្ទគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែលគ្នា
ហើយមិនត្រឹមតែប៉ុណ្ណោះ គឺថែមទាំងកាត់បន្ថយចំណាយដល់ទៅ 90%។
- Game៖ អិថិជនអាចទាញហ្គេម EA ដ៏ល្បីៗចំនួន ៤០ ដោយឥតគិតថ្លៃទុកលេងជារៀងរហូត។
ហ្គេម EA មានច្រើនប្រភេទរួមមាន ហ្គេមប្រយុទ្ធ ហ្គេមសាងសង់ ហ្គេមកីឡា Tetris, Bejeweled,
Need for Speed, Fifa 2012 ...
- ព័ណស្រស់ស្អាត ច្រើនចម្រើស៖ Nokia Asha 311 មាន​៤ពណ៌ គឺប្រផះ ក្រហមលាយផ្កាកុលាប
ខៀវ និងសលាយពណ៌ស្ករ។ រីឯ Nokia Asha 305 ក៏មាន៤ពណ៌ដែរ គឺ ប្រផះ ក្រហម ខៀវខ្ចីនិង
សទឹកប្រាក់។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា ឡាវ បានមានប្រាសស់ថា
"តាមរយៈការនាំយកទូរស័ព្ទ Asha Touch នេះមកកាន់ទីផ្សារ គឺយើងឆ្លើយតបទៅនឹងតម្រូវការ
របស់យុវវ័យ និងអ្នកប្រើប្រាស់នៅទីប្រជុំជននានា ពោលគឺតម្រូវការទូរស័ព្ទ Touch ទំនើប
ដែលមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងមានសមត្ថភាពខ្ពស់ក្នុងការឆែក
អ៊ីនធឺណែតក្នុងតម្លៃទៀប រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារមិត្តភ័ក្តិ ជាពិសេសអាច
ចូលទៅទាញយកកម្មវិធីច្រើនរាប់ពាន់រាប់ម៉ឺនពី Nokia Store និងពីក្នុងពីភពអ៊ីនធឺណែត"

លោក Jerry Manus បានសំដែងនូវភាពជឿជាក់ខ្ពស់ទៅលើការលក់ smartphone ទាំងពីរម៉ូដែល
នេះ ដោយបានលើកឡើងបន្ថែមថា៖ "ប្រជាជនកម្ពុជាប្រមាណជិត ៥០% មានអាយុក្រោម
៣០ឆ្នាំ និងនិយមស្វែងរកព័ត៌មាន ការកម្សាន្ត និងទំនាក់ទំនងគ្នាតាមបណ្តាញអ៊ិនធឺណែត។
ស្របពេលដែលកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទជាច្រើនដែលកំពុងប្រកួតប្រជែង
គ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្មអ៊ីនធឺណែតផងនោះ smartphone Nokia Asha 311 និង
Nokia Asha 305 នឹងទទួលបានការគាំទ្រដ៏ខ្លាំងក្លាពិសំណាក់យុវជនកម្ពុជា"។
Smartphone Nokia Asha 311 ផ្កល់ជូនក្នុងតំលៃ ១១៩ដុល្លារ ចំណែកឯ smartphone Asha
305 ស៊ីមពីរនឹងត្រូវផ្តល់ជូនក្នុងតំលៃត្រឹមតែ ៨៩ដុល្លារ ប៉ុណ្ណោះ។ ទូរស័ព្ទឆ្លាតវៃទាំងពីម៉ូដែល
នេះនឹងត្រូវដាក់លក់លើទីផ្សារចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២​នេះតទៅ៕

Nokia Asha 305

 

Nokia Asha 311

 

ដោយ៖ មិនា
ប្រភព៖ Nokia