ថ្ងៃនេះ នៅឯព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក Nokia បានប្រកាសអំពីផលិតផលថ្មីៗ
ជាច្រើន ម៉ូដែលដូចខាងក្រោម ៖
1. ទូរស័ព្ទ Windows Phone
តាមរយៈសម្ព័ន្ធភាពជាមួយ Microsoft, Nokia បានបញ្ចេញទូរស័ព្ទ Windows Phone មួយ
ម៉ូដែលទៀតគឺ Nokia Lumia 610។ Nokia ថែមទាំងប្រកាសថានឹងនាំយក Nokia Lumia 900
ទៅលក់ជូនអតិថិជននៅក្រៅសហរដ្ឋ អាមេរិកទៀតផង។
� Nokia Lumia 610 ផ្តល់នូវជំរើសដ៏ល្អសំរាប់យុវវ័យ ដែលប្រាថ្នាចង់ប្រើប្រាស់ Windows
Phone ក្នុង តំលៃសមស្រប។ ទូរស័ព្ទ Windows Phone របស់ Nokia ម៉ូដែលថ្មីមួយនេះ ផ្តល់
លទ្ធភាពឲ្យយុវវ័យ ក្នុងការភ្ជាប់បណ្តាញសង្គម បើកអ៊ិនធឺណិត ស្តាប់ចំរៀង លេងហ្គែម ប្រើ
ប្រាស់ផែនទី និងទាញយកកម្មវិធីរាប់ម៉ឺនពី Marketplace។
Nokia Lumia 610 White
វាមានពណ៌ដ៏ស្រស់ឆើតឆាយចំនួនបួនពណ៌សំរាប់ជ្រើសរើស។ ចេញលក់ក្នុង តំលៃ ២៥៥
ដុល្លារ (មិនទាន់គិតពន្ធ),Nokia Lumia 610 នឹងត្រូវបញ្ចេញលក់នៅលើទីផ្សារនៅក្នុងអំឡុង
ត្រីមាសទីពីរឆ្នាំនេះ។
� ស្មាតហ្វូន Nokia Lumia 900 ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាLTE ហើយត្រូវបាន
ប្រកាសកាលពីខែមករា នឹងមានផ្តល់ជូន Dual Carrier HSPA រហូតដល់ទៅ 42.2Mbps។
Nokia Lumia 900 នឹងមានផ្តល់ ជូនអតិថិជននៅបណ្តាប្រទេសមួយចំនួនទៀតនៅជុំវិញ
ពិភពលោក។
Nokia Lumia 900 White home screen
� នៅក្នុងទូរស័ព្ទ Nokia Lumia 900 និង Nokia Lumia 610 មានសេវាកម្ម Nokia Reading
ដែលនឹងដើរតួនាទីជាមណ្ឌលអេឡិចត្រូនិក(e-reader hub) សំរាប់ការអានសៀវភៅ
ទស្សនាវដ្តី ព័ត៌មាន ។ល។
2. ស្មាតហ្វូនប្រកបទៅដោយម៉ាស៊ីនថតរូបដ៏មហស្ចារ្យ
Nokia ឈានមុខគេនៅក្នុងយុគសម័យថ្មីនៃម៉ាស៊ីនថតរូបនៅក្នុងស្មាតហ្វូន។ Nokia 808 Pure
Viewគឺជាស្មាតហ្វូនដំបូងបង្អស់ដែលប្រើប្រាស់បច្ចេកវិទ្យារូបភាព Nokia Pureviewផ្តាច់មុខ។
វាសមត្ថភាពក្នុងការចាប់យករូបភាពដ៏សែនច្បាស់ ជាមួយនឹងម៉ាស៊ីនថត41-megapixel sensor,
កញ្ចក់អុបទិក Carl Zeiss បូកផ្សំនឹងបច្ចេកវិទ្យាពី Nokia ដូចជា ការចាប់រូបភាពបានច្បាស់ល្អ
ទោះជាក្នុងលក្ខខណ្ឌពន្លឺទាប និងសមត្ថភាពបង្រួមទំហំរូបភាពដើម្បីភាពងាយស្រួលក្នុងការ
ភ្ជាប់ឬUpload ក្នុង Email, MMS និងបណ្តាញសង្គម។
Nokia 808 PureView White (back and front)
ស្មាតហ្វូន Nokia 808 PureViewមានដាក់បញ្ចូល Nokia Rich Recording ដែលមានគុណភាព
ដូចថតដាក់ស៊ីឌី, កម្មវិធីថត និងចាក់វីដេអូកំរិត HD 1080p និងបច្ចេកវិទ្យា Dolby Headphone។
ផលិតផលនេះនឹងត្រូវបញ្ចេញលក់នៅលើទីផ្សារនៅខែឧសភា ក្នុងតំលៃមិនទាន់គិតពន្ធ
ប្រមាណ ៦០៦ ដុល្លាសហរដ្ឋ។
3. ទូរស័ព្ទដៃ Nokia សែស្រឡាយ Asha
ទូរស័ព្ទដៃរបស់ Nokia សែស្រឡាយ Asha មានលក្ខណៈកាន់តែទំនើប ឬអាចនិយាយបាន
ម៉្យាងទៀតថាវាមានសមត្ថភាពស្ទើរតែប្រហាក់ប្រហែលនឹងស្មាតហ្វូន។ ថ្ងៃនេះសមាជិកថ្មី
នៃ Nokia សែស្រឡាយ Asha រួមមាន ៖
� Nokia Asha 302 ៖ បង្កើតឡើងសំរាប់ផ្តល់ជូនជាពិសេសចំពោះសហគ្រិន ឬអតិថិជន
នៅតាមទីប្រជុំជនធំៗ។ វាជាទូរស័ព្ទដែលមានប៊ូតុង QWERTY, មាន CPU ទំហំ 1GHZ, Nokia
Browser ប្រកបទៅដោយបច្ចេកវិទ្យាបង្រួមទំហំទិន្នន័យរហូតដល់ទៅ ៩០% ដែលនាំឲ្យ
អ៊ិនធឺណិតដំណើរការលឿន។ លើសពីនេះ វាគឺជាទូរស័ព្ទ S40 ដំបូងបង្អស់ដែលទ្រទ្រង់
Mail Exchange។វាកំពុងត្រូវបានបញ្ចេញហើយ ក្នុងតំលៃប្រហាក់ប្រហែល ១២៨ ដុល្លា
(តំលៃមិនទាន់គិតពន្ធ)។
Nokia Asha 302
� Nokia Asha 202 និង Nokia 203 ៖ ជាទូរស័ព្ទដែលមានប៊ូតុងចុចហើយ Touchscreen
ទៀត និងងាយស្រួលស្រួលភ្ជាប់ទៅនឹងបណ្តាញសង្គម។ Nokia Asha 202 ជាទូរស័ព្ទស៊ីមពីរ
ដែលផ្តល់ភាពងាយស្រួល ក្នុងការប្តូរស៊ីមដោយពុំចាំបាច់បិទទូរស័ព្ទ។
Nokia Asha 202
វានឹងត្រូវដាក់លក់ក្នុងតំលៃប្រមាណ ៨១ ដុល្លា សហរដ្ឋ (តំលៃមិនទាន់គិតពន្ធ) ហើយនឹង
ត្រូវចែកចាយទូទាំងពិភពលោកនៅក្នុងអំឡុងត្រីមាសទីពីរឆ្នាំ ២០១២ ខាងមុខនេះ៕