CamNews

ទូរស័ព្ទ 

Nokiaណែនាំបីស៊េរីទូរស័ព្ទ Asha Touchscreen តំលៃថោក

ផលិតផល Asha 305, Asha 306, Asha 311 ប្រើប្រាស់អេក្រង់Touchscreen 3 inch
មិនមានKey ចុចឡើយ និងតាមការប៉ាន់ស្មាននឹងលក់ក្នុងតំលៃចាប់ពី85 USD។

1. Nokia Asha 305

Nokia Asha 305 ទូរស័ព្ទស៊ីមពីរ អេក្រង់Touchscreen កំរិតពន្លឺ WQVGA, Camera ផ្នែកខាង
ក្រោយ2 megapixel, អាចភ្ជាប់ GPRS និងមានរន្ធដាក់មេម៉ូរីក្រៅ microSD។ វាអាចSet Up បាន
40ហ្គេមល្បីៗ ដូចជាEA និង Angry Birds...។ Asha 305 តាមការប៉ាន់ស្មាននឹងចេញលក់នៅត្រី
មាសទី II/2012 ដែលមានតំលៃប្រហែល85 USD។

2. Nokia Asha 306

Nokia Asha 306 ត្រូវបានប៉ាន់ស្មានលក់ក្នុងតំលៃប្រហែល 95 USD។ វាមានការរចនាម៉ូតដូចនឹង
Asha 305 ប៉ុន្តែNokia Asha 306 ប្រើបានតែស៊ីមមួយទេ ហើយវាបំពេញបន្ថែមនូវ Wi-Fi និងអាច
មើលវីដេអូ Onlineបាន។ តាមការប៉ាន់ស្មានផលិតផលនេះ នឹងបញ្ចេញលក់នៅត្រីមាសទីIII/2012
នេះ។

3. Nokia Asha 311

Asha 311 អាចភ្ជាប់3G និង Cameraថតរូប 3megapixel។ តំលៃរបស់ស៊េរីនេះប្រហែល121USD
ដែលតាមការប៉ាន់ស្មាននឹងបញ្ចេញលក់នៅត្រីមាសទីIII/2012 នេះ។

ទាំងបីស៊េរីទូរស័ព្ទថ្មីរបស់Nokiaនេះ  សុទ្ធតែបានបំពាក់នូវAsha Touchដែលធ្វើឲ្យមានភាពប្រសើរ
ឡើងដល់ការប្រើTouchscreen, Browser 2.0, ផែនទី និង បណ្តាញសង្គម។ យើងអាចSet Upកម្មវិធី
ផ្សេងៗបាន 10.000 កម្មវិធីនៅលើWebsite រឺ 25.000 កម្មវិធីនៅលើ Nokia Store៕

ដោយ៖ ណាណូ
ប្រភព៖ VE


Tags: nokia asha hightech