CamNews

ទូរស័ព្ទ 

Nokia Asha 302 តម្លៃសមរម្យ មាន Processor ដល់ទៅ 1Ghz ចេញលក់នៅកម្ពុជាហើយ

កាលពីថ្ងៃទី០១ ខែមិនាកន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានប្រារព្ធពិធីសម្ពោជ
ទូរស័ព្ទ ប៊ូតុង Qwerty ដ៏ស្រស់ស្អាត ម៉ូដែល Nokia Asha 302 ជាទូរស័ព្ទដំណើរការលឿន
និងផ្តល់ភាពងាយស្រួលជូនអ្នកប្រើប្រាស់ ជាពិសេសយុវវ័យដែលនិយម ទាក់ទងមិត្តភក្តិ
ជាប្រចាំរៀងរាល់ថ្ងៃតាមរយៈ Facebook, Email កម្មវិធីជជែក Whatsapp ឫ Messengers
ដទៃទៀត។

Nokia Asha 302 បំពាក់ ទៅដោយ Processor ទំហំរហូតដល់ទៅ 1GHz ដែលកម្រនឹងមាន
នៅក្នុងទូរស័ព្ទ ប្រភេទ QWERTY ទូទៅនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។

លោក Jerry Manus អគ្គនាយកនៃប្រតិតបត្តិការ និងឡាវនិងលោក អ៊ី សុគន្ធ ប្រធានផ្នែក
ទំនាក់ទំនង Nokia ប្រចាំនៅកម្ពុជា


លោក Jerry Manus អគ្គនាយកនៃប្រតិតបត្តិការ Nokia ប្រចាំនៅកម្ពុជា និងឡាវ បានមាន
ប្រសាសន៍បញ្ជាក់ថា "ក្រៅពីមានអង្គគណនាទំហំ 1Ghz, Nokia Asha 302 គឺជាទូរស័ព្ទ3.5G
ដែលងាយស្រួលក្នុងការប្រើប្រាស់ អ៊ីនធឺណែត និងការទាញយកទិន្នន័យមកប្រើប្រាស់
ដំណើរការកាន់តែលឿន និងចំណាយកាន់តែតិច"។
លោក Jerry Manus បានបញ្ជាក់បន្ថែមទៀតថា៖ Nokia Asha 302 អាចភ្ជាប់អ៊ិនធឺណែត
ដោយមិនប្រើខ្សែ (ឬនិយាយម្ស៉ាងទៀតថាវាមាន Wifi ) ហើយមានកម្មវិធី Messenger
ដ៏ពេញនិយមមួយទៀត ភ្ពាប់មកជាមួយស្រាប់គឺ Whatsapp។ ដូច្នេះ ប្រសិនបើអ្នកប្រើ
ប្រាស់ ភ្ជាប់ទូរស័ទ្ទទៅនឹងអ៊ីនធឺណែត Wifi នោះការទំនាក់ទំនងគ្នាតាមរយៈ Chat, ផ្ញើរ
រូបភាប វិដេអូ សំលេងទៅវិញទោមក ជាមួយមិត្តភ័ក្តយ៉ាងសប្បាយ ដោយមិនបាច់
ចំណាយលើថ្លៃទិន្នន័យ"។

លក្ខណៈពិសេសបន្ទាប់បន្សំផ្សេងទៀតនៃទូរស័ព្ទ Nokia Asha 302 រួមមានដូចជា៖
"ម៉ាស៊ីនថតទំហំ 3.2megapixel មានប៊ូតុង Shortcut សំរាប់ចុចភ្ជាប់អ៊ិនធឺណេត wifi
សំរាប់ផ្ញើរសារ ផ្ញើរ email និងសំរាប់លេង facebook។ វានឹងមានដាក់លក់នៅលើទីផ្សារ
ចាប់ពីសប្តាហ៍ទីពីរនៃខេមិនានេះតទៅក្នុងតំលៃលក់រាយប្រមាណ ១៥៥ដុល្លា។

ប្រភព៖ Nokia

Tags: cambodianokianokia ashaon hand