យោងតាមរបាយការណ៍របស់ Analysis Mason ចេញផ្សាយនៅក្នុងខែវិច្ឆិកា ២០១១៖ “ទូរស័ព្ទដៃ
ស៊ីមពីរបានចាប់ផ្តើមដុះដាលនៅឆ្នាំ ២០១០ ហើយមិនយូរប៉ុន្មានបានក្លាយទៅជាគ្រឿងប្រើប្រាស់
ចាំបាច់សំរាប់អ្នកប្រើប្រាស់នៅបណ្តាប្រទេសដែលកំពុងរីកចំរើនខាងផ្នែកសេដ្ឋកិច្ច។
សម្ភារៈនេះផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងចំណាយតាមរយៈការផ្លាស់ពីស៊ីមកាត
មួយទៅមួយទៀតទៅវិញទៅមកយ៉ាងងាយស្រួល។ នេះគឺជានិន្នាការដែលកំពុងតែពេញនិយម
នៅទូទាំងពិភពលោក។ បណ្តាអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ទូរស័ព្ទស៊ីមពីរ នឹងមានចំនួន
ប្រមាណ ២០% នៃចំនួនទូរស័ព្ទសរុបពិភពលោក នៅមុនដំណាច់ឆ្នាំ ២០១៦”។
ក្រុមហ៊ុនស្រាវជ្រាវ Nielsen (មេសា ២០១២) បានរកឃើញថា ឧបករណ៍ទូរស័ព្ទស៊ីមពីរកំពុងតែ
ទទួលបានការពេញនិយម ជាពិសេសពីសំណាក់យុវវ័យដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យា ៖
អ្នកប្រើប្រាស់ប្រមាណ ៤៥% មានអាយុក្រោម ២៦ ឆ្នាំ ដែលជាអ្នកប្រកបវិជ្ជាជីវៈវ័យក្មេង ឬជា
សិស្ស/និស្សិត។
Nokia Asha 202
Nokia បានក្លាយទៅជាទូរស័ព្ទឈានមុខគេនៅក្នុងទីផ្សារទូរស័ព្ទស៊ីមពីរ ដែលផ្តល់ជូន
អ្នកប្រើប្រាស់ នូវទូរស័ព្ទស៊ីមពីរច្រើនម៉ូដែលក្នុងតំលៃដ៏សមរម្យ។ បច្ចេកវិទ្យាថ្មីពី Nokia
ផ្តល់លទ្ធភាព ជូនអ្នកប្រើប្រាស់ប្តូរស៊ីមយ៉ាងងាយស្រួល ដោយពុំចាំបាច់បិទទូរស័ព្ទឬដក
ថ្មចេញពីទូរស័ព្ទ។ បច្ចេកវិទ្យានេះ កត់ត្រានិងចំណាំ រាល់ការព័ត៌មានទាំងឡាយដែលអ្នកប្រើប្រាស់កំណត់នៅលើស៊ីមកាតបានរហូតដល់ ៥ ស៊ីមកាត ធ្វើឲ្យអ្នកប្រើប្រាស់ទទួល
បានអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទនានានៅក្នុងប្រទេសកម្ពុជា។
នេះគឺជាស្នាដៃមួយរបស់ Nokia ដែលពុំទាន់មាននៅក្នុងទូរស័ព្ទស៊ីមពីរដទៃទៀតនៅក្នុង
ទីផ្សារបច្ចុប្បន្ន។
Nokia C2 03
សែស្រឡាយស៊ីមពីររបស់ Nokia ទទួលបានការវាយតំលៃខ្ពស់ពីជំនាញការនានានៅក្នុង
ឧស្សាហកម្មទូរស័ព្ទ។ ឧទាហរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះទូរស័ព្ទស៊ីមពីរNokia C2-03 បានត្រូវគេជ្រើសរើសយកទៅធ្វើជាបេក្ខជនទូរស័ព្ទ “Feature Phone ដែលល្អបំផុត” ដើម្បី
ចូលរួមប្រកួតពានរង្វាន់ GSMA ប្រចាំឆ្នាំ ២០១២ (GSMA Awards 2012) នៅទីក្រុងបាសឺឡូណា
នៅឯប្រទេសអេស្ប៉ាញ។ ចំណែកឯទូរស័ព្ទស៊ីមពីរ Nokia Asha 202 ដែលទើបចាប់ផ្តើមលក់ បាននឹងកំពុងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជន ស្របពេលដែលអ្នកប្រើប្រាស់
ជាច្រើន កំពុងកំណត់លក្ខខណ្ឌផ្សេងៗនៅលើស៊ីមកាតលើសពីមួយ បែងចែកតួនាទីផ្សេងៗ
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងទាញយកអត្ថប្រយោជន៍ដ៏ប្រសើរបំផុត
ប្រភព៖ Nokia