មុខងារ Google Docs នេះ ក៏ធ្លាប់ត្រូវបាន Google ដាក់ទៅលើកម្មវិធី Google Slides កាលពី
ចុងខែមិនាផងដែរ។
កាលពីម្សិលមិញ Google ទើបតែបានបន្ទាន់សម័យនូវកំណែថ្មី សម្រាប់ Google Docs ដើម្បី
បន្ថែមឧបករណ៍កែលំអរូបថតមួយចំនួន ជាមូលដ្ឋានសម្រាប់សេវាកម្មនេះ។ ជាមួយនឹងការ
បន្ទាន់សម័យនេះ អ្នកប្រើប្រាស់អាច crop បង្វិល ឬបន្ថែមគែមដល់រូបភាព ដោយមិនចាំបាច់
ចាកចេញពីអ៊ីនធឺរហ្វេសនៃកម្មវិធី។
នេះគឺជាមុខងារដែល Google ធ្លាប់បានដាក់ឡើង Google Slides កាលពីចុងខែមិនាកន្លងទៅ។
ជាមួយនឹងការបន្ថែមកាលពីម្សិល គេឃើញថា នៅតែ Google Sheets ទៀតប៉ុណ្ណោះ ដែលខ្វះ
មុខងារកែលំអរូបភាព ប៉ុន្ដែ Google Sheets គឺជាកម្មវិធីមួយ ដែលហាក់ដូចមិនត្រូវការ Google
Docs ។
ប្រសិនមានចំណាប់អារម្មណ៍ សូមចូលមើល ទំព័រជំនួយរបស់ Google ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Google