នៅក្នុងបណ្តាខែ ដើមឆ្នាំ ស្មាតហ្វូនសំខាន់ៗមួយចំនួនបានបង្ហាញខ្លួន ដោយផ្តោតទៅលើការ
អភិវឌ្ឍន៍ ទូរស័ព្ទស៊េរីខ្ពស់ៗជាមួយអេក្រង់ Full HD និង chip Quad Core។ ជោគជ័យរបស់
Apple និង Samsung ក្នុងឆ្នាំ ២០១២ បានធ្វើឲ្យក្រុមហ៊ុនដទៃទៀត បានដឹងច្បាស់ថា គ្រាន់
តែរូបសណ្ឋាន Hardware ខ្លាំង មិនទាន់គ្រប់គ្រាន់នៅឡើយ ក្នុងការទាក់ទាញអារម្មណ៍របស់
អ្នកប្រើស្មាតហ្វូន។ ដូច្នេះ ពួកគេបានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ បណ្តា Features
ល្អៗប្លែកៗ ដល់ផលិតផលរបស់ខ្លួន ដោយអមជាមួយការរចនាម៉ូតរូបរាងខាងក្រៅផងដែរ។
ហេតុដូចនេះហើយ ទើបស្មាតហ្វូនស៊េរីខ្ពស់ៗមួយចំនួនធំ បង្ហាញខ្លួននៅដើមឆ្នាំនេះ សុទ្ធតែ
មានរូបរាងស្អាត ដូចជា HTC One, Xperia Z... ជាក់ស្តែង ដោយសារតែការបូកផ្សំរវាង រូបរាង
ខាងក្រៅ Features ល្អៗ ជាពិសេសភាពខ្លាំងប្រចាំត្រកូលរបស់ខ្លួន ក្នុងការយកឈ្នះគូប្រកួត
ប្រជែង, Galaxy S4 នៅតែជាស្មាតហ្វូនលក់ដាច់បំផុត ក្នុងចំណោមស្មាតហ្វូនដែលបានបង្ហាញ
ខ្លួន នៅដើមឆ្នាំ ២០១៣ នេះ ជាមួយចំនួនឯគ្គទត្តកម្ម ១០លានគ្រឿង ត្រូវបានលក់ចេញ តែក្នុង
រយះពេល ២៦ថ្ងៃ ប៉ុណ្ណោះ។
ជាក់ស្តែង ការប្រកួតប្រជែងនេះ នៅមិនទាន់ក្តៅគគុកនៅឡើយទេ ព្រោះថាជើងខ្លាំងប្រចាំពិភព
ស្មាតហ្វូន ដ៏ខ្លាំងជាងគេគឺ iPhone របស់ Apple នៅមិនទាន់បង្ហាញខ្លួន ជំនាន់ថ្មីរបស់ខ្លួន បូករួម
និងកំពូលស្មាតហ្វូនអាថ៌កំបាំង មួយចំនួនទៀតផងនោះ។ ដូច្នេះ នៅពាក់កណ្តាលចុងឆ្នាំ ២០១៣
នេះ គឺជាពេលវេលាដ៏ក្តៅគគុកមួយ ក្នុងការប្រកួតប្រជែងគ្នា ពីបណ្តាកំពូលៗស្មាតហ្វូន មកពីក្រុម
ហ៊ុនផ្សេងៗគ្នា។
ខាងក្រោមនេះ គឺជាស្មាតហ្វូនមួយចំនួនដែលទទួលបានការចាប់អារម្មណ៍ច្រើន និងទន្ទឹមរង់ចាំ
ដោយអន្ទះសារ ក្នុងការបង្ហាញខ្លួនរបស់ពួកវា ពីសំណាក់អ្នកដេញស៊េរីស្មាតហ្វូន។
១. iPhone តំលៃថោក (ហៅបណ្តោះអាសន្ន iPhone mini)
២. Moto X (ស្មាតហ្វូនថ្មីមួយ ដែលរួមសហការគ្នា រវាង Motorola និង Google)
៣. Samsung Galaxy Note III (Phablet ស៊េរីបន្ទាប់ របស់ត្រកូល Galaxy Note)
៤. Lumia EOS (ស្មាតហ្វូនស៊េរី Lumia ថ្មីរបស់ Nokia ដែលនឹងបំពាក់កាមេរ៉ាទំហំ ៤១ MP)
៥. BlackBerry A10 (នឹងជា ស្មាតហ្វូនស៊េរីខ្ពស់បំផុតមួយ របស់ BlackBerry)
៦. Ascend P6 (ស្មាតហ្វូនដែលនឹងមានកម្រាស់ ស្តើងជាងគេបំផុត របស់ Huawei)
បញ្ជាក់៖ រូបភាពស្មាតហ្វូនទាំងនេះ គ្រាន់តែជារូបភាព Concept ប៉ុណ្ណោះ។ រូបភាពជាក់ស្តែង
យ៉ាងណានោះ នៅមិនទាន់បានក្រុមហ៊ុន បង្ហាញជាផ្លូវការនៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE