CamNews

ផលិតផលថ្មី 

ពិតជាអស្ចារ្យមែន! រថយន្ដអាចបើកបរដោយខ្លួនឯងបាន លើផ្លូវដ៏ឆ្ងាយ


អាមេរិក៖ តាមការអោយដឹងពីក្រុមហ៊ុន Google ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនបាន
រៀបចំកម្មវិធីដំឡើងម៉ាស៊ីនស្វ័យប្រវត្ដិ ទៅលើរថយន្ដ Luxus RX450 ក្នុងគោលបំណង គឺ
អោយរថយន្ដនោះ អាចបើកបរដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកបញ្ជាចង្កូត។


លោក Chris Urmson វិស្វករក្នុងក្រុមហ៊ុន Google ក៏ជាអ្នកផ្ដួចផ្ដើម ក្នុងការដំឡើងម៉ាស៊ីន
រថយន្ដស្វ័យប្រវត្ដិនេះ បាននិយាយថា លោកសាកធ្វើដូច្នេះ គឺក្នុងគោលបំណង​ចង់ផ្ដល់
ភាពងាយស្រួយដល់អ្នកបើកបរទាំងអស់។ ការសាកល្បងលើកដំបូងរបស់លោក គឺថា រថ
យន្ដ អាចដំណើរការបានរហូរដល់ ៣០០,០០០​ miles ដោយពុំមានគ្រោះថ្នាក់អ្វីកើតឡើង
ទាល់តែសោះ។


លោក​ Urmson បានបន្ដថា ភាពអស្ចារ្យនៃរថយន្ដ គឺថារថយន្ដនេះ អាចឈប់ដោយខ្លួនឯង
នៅពេលដែលទៅដល់ចំណុចភ្លើងចរាចរណ៍។ នេះជាវីដេអូក្លីប ដែលបង្ហាញពីរថយន្ដស្វ័យ
ប្រវត្តិនេះសូមចុចដើម្បីមើល៕




 ដោយ៖ សីហា
ប្រភព៖ dailymail


Tags: hitech car self-driving by Googleusa