CamNews

ទូរស័ព្ទ 

Nokia X (Normandy) ស្ថិតក្នុងត្រកូល Asha បង្ហាញខ្លួន នៅខែមីនា

ថ្ងៃបង្ហាញខ្លួនរបស់ Nokia X (អាចហៅម្យ៉ាងទៀតថា Normandy) កាន់តែខិជិតមកដល់ហើយ។ បើយោងតាម អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Nokia ឥណ្ឌា ទូរស័ព្ទនេះ នឹងបង្ហាញខ្លួន នៅក្នុងខែមីនា ហើយវាគឺជាសមាជិកថ្មីមួយ នៃត្រកូលទូរស័ព្ទតំលៃទាប Asha។

លក្ខណសម្បត្តិរបស់ទូរស័ព្ទនេះ គឺប្រហាក់ប្រហែលនឹង Lumia 520 ប៉ុន្តែវាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ជំនួសឲ្យ Windows Phone។ ស្មាតហ្វូន នឹងមានអេក្រង់ទំហំ ៤ អ៊ីន រីសូលុយ ហ្សិន WVGA (800 x 480 pixel), camera 5MP, CPU Snapdragon 200 Dual Core 1.2GHz, RAM 512MB, មេម៉ូរីក្នុង 4GB អាចបន្ថែមមេម៉ូរីក្រៅបាន។ Nokia X មានពីរវើហ្សិន គឺវើហ្សិន ប្រើស៊ីមមួយ និងវើហ្សិនប្រើស៊ីមពីរ។

មុននេះ Nokia X បានលេចចេញនៅលើគេហទំព័រលក់ទូរស័ព្ទដ៏ធំមួយ នៅប្រទេសវៀតណាម។ ប៉ុន្តែនៅមិនទាន់មានដាក់តំលៃលក់នៅឡើយទេ ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Nokia X Normandy launched in March Smartphone Hightech