CamNews

ទូរស័ព្ទ 

HTC One: 4"7 FullHD, 1.7Ghz Quad Core Snapdragon 600, Ultrapixel Camera, Sense 5, Android 4.1.2

ទីបំផុត ព័ត៌មានជាផ្លូវការស្តីពីស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ HTC ក្នុងឆ្នាំ 2013 នេះបានបង្ហាញ
ឲ្យដឹងហើយ។ វាមិនបានប្រកួតប្រជែងលើការរចនាម៉ូដ ទៅលើអេក្រង់ឡើយ ពោលគឺនៅតែមាន
ទំហំ 4"7 ដូចពីឆ្នាំមុន ប៉ុន្តែការរចនាម៉ូដនៃរូបរាង មានលក្ខណៈថ្មីប្លែក បើប្រៀបជាមួយនឹងបណ្តា
ស្មាតហ្វូនរបស់ HTC តាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្ននេះ។

ក្រៅពីចំនុចខ្លាំងនៃ Harware ដូចជា អេក្រង់ Super LCD 3 4"7 FullHD, កំរិត Pixel 468ppi, CPU
ថ្មីបំផុត Snapdragon 600 Quad Core ល្បឿន 1.7Ghz, RAM 2GB, Camera Ultrapixel, Sound
HDR ស្មាតហ្វូនស៊េរីថ្មីរបស់ HTC នេះនៅថែមបំពាក់នូវ Interface ថ្មីរបស់ HTC Sense 5 ដែល
ខុសប្លែកទាំងស្រុង បើប្រៀបជាមួយបណ្តាជំនាន់ Sense មុនៗ។ មិនតែប៉ុណ្ណោះ សំបករបស់វាត្រូវ
បានធ្វើឡើងពីអាលុញមីញ៉ូម ស្រោបពេញតួស្មាតហ្វូនថែមទៀតផង។

រូបសណ្ឋាន Hardware របស់ HTC One ៖

  • អេក្រង់: 4.7" FullHD (1920 x 1080 pixels / 468ppi)
  • CPU: 1.7GHz Quad-Core Qualcomm Snapdragon™ 600
  • GPU: Adreno 320
  • RAM: 2GB
  • Camera: ក្រោយ 4Mp, Ultrapixel, BIS, OIS, 28mm F2.0 . មុខ: 2.1Mp, F2.0
  • ថ្ម: 2300mAh (មិនអាចដោះចេញបាន)
  • ប្រព័ន្ធប្រតិបត្តិការ: Android 4.1.2 Jelly Bean
  • មេម៉ូរីក្នុង: 32GB/64GB (មិនអាចបន្ថែមមេម៉ូរីក្រៅបាន)
  • Connector: Bluetooth 4.0, USB 2.0 Host, Wi-Fi 802.11ac, NFC...
  • ខ្នាតប្រវែងទាំងបី: 137.4 x 68.2 x 9.3 mm
  • ទម្ងន់: 143g

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: htc one full HD smartphone hightech