CamNews

ទូរស័ព្ទ 

លេចចេញនូវរូបភាព ជាផ្លូវការរបស់ Sony Xperia Z

កាលពីថ្ងៃម្សិលមិញ មិនដឹងថាមានចេតនា រឺអចេតនានោះទេ Sony Mobile បានធ្វើឲ្យលេចចេញ
នូវរូបភាពជារូបថតជាផ្លូវការ នៃគំរូស្មាតហ្វូនអេក្រង់ 5" Full-HD ដែលជិតធ្វើការបង្ហាញខ្លួនមាន
ឈ្មោះថា Xperia Z (ឈ្មោះម៉្យាងទៀតថា Yuga)។ 

Xperia Z ជាគំរូស្មាតហ្វូនជិតធ្វើការបង្ហាញខ្លួនរបស់ Sony ដែលបានលេចលឺព័ត៌មានចចាមអារាម
ជាច្រើនកាលពីពេលកន្លងមក។ រួមជាមួយនឹង HTC DNA រឺ Huawei Ascend D2, ស្មាតហ្វូន Sony
Xperia Z នឹងស្ថិតនៅក្នុងបណ្តាគំរូស្មាតហ្វូនដែលមានអេក្រង់ 5" Full-HD។ រូបភាពជាផ្លូវការរបស់
Xperia Z មិនមានអ្វីខុសប្លែកពី បណ្តារូបភាពដែលបានឃើញពីមុនឡើយ។ លទ្ធភាពច្រើនដែល
Xperia Z គឺជាឈ្មោះផ្លូវការរបស់ស្មាតហ្វូនអេក្រង់ 5" Full-HD ដំបូងរបស់ Sony ហើយក៏មានភាគ
រយខ្ពស់ ថាវានឹងត្រូវធ្វើការបង្ហាញខ្លួន CES 2013 ខាងមុខនេះ។

រូបភាពជារូបថតផ្លូវការ របស់ Sony Xperia Z (ឆ្វេង) និង Sony Xperia ZL (ស្តាំ)

Sony Xperia Z

ព័ត៌មានស្តីពីរូបសណ្ឋាន ចចាមអារាមបន្ថែមសូមចុច ត្រង់នេះ !

ដោយ៖ សិលា
ប្រភព៖ tte


Tags: Sony​ Full HD phone Xperia Z smartphone hightech