CamNews

ទូរស័ព្ទ 

Samsung ចេញប្រតិទិនដាក់លក់ Galaxy Note 4 នៅថ្ងៃទី ២៥ ខែកញ្ញា?

របាយការណ៍មួយពីកូរ៉េខាងត្បូង បានឲ្យដឹងថា Samsung Galaxy Note 4 នឹងចាប់ផ្តើមត្រូវបាន ផលិតក្នុងទ្រង់ទ្រាយធំមួយ នៅខែមិថុនា ឬកក្កដា ខាងមុខនេះ ដើម្បីត្រៀមខ្លួន ដាក់ចេញលក់ នៅទូទាំងសកលលោក បន្ទាប់ពីបានបង្ហាញខ្លួននៅ IFA។

ក៏ដូចទៅនឹង Note 3 កាលពីឆ្នាំមុនផងដែរ Note 4 នឹងដាក់លក់នៅទូទាំងសកលលោក ថ្ងៃទី ២៥ ខែកញ្ញា ខាងមុខ។ ព័ត៌មាននេះ ទទួលបានពីភាគទុនិកជាច្រើននាក់ និងបណ្តាអ្នកដែលបានយល់ បានដឹងពីបញ្ហានេះ។

បើតាមការរំពឹងទុក Note 4 នឹងមានអេក្រង់ Super AMOLED 5.7 inch ជាមួយនឹងកំរិតរីសូលុយហ្សិន Quad HD ហើយនឹងមានពីរម៉ូដែលផ្សេងគ្នា ដែលមួយប្រើ SoC Snapdragon 805 និងមួយទៀតប្រើ SoC Exynos 5433។ ទាំងពីរម៉ូដែលសុទ្ធតែមាន RAM 3GB, មានមេម៉ូរីក្នុង 32GB និងប្រើ Android 4.4.3 ជាមួយនឹង interface TouchWiz ថ្មីបំផុត។

ព័ត៌មានចចាមអារាមជាច្រើនបានឲ្យដឹងថា Samsung Galaxy Note 4 បំពាក់នូវកាមេរ៉ាក្រោយទំហំ 16MP និងកាមេរ៉ាមុខទំហំ 3.68MP។ ក៏មានប្រព័ត៌មានមួយចំនួនទៀតបានឲ្យដឹងដែរថា Note 4 នឹង មានអេក្រង់កោង ឬក៏មានផ្ទៃអេក្រង់មុខបី ផងដែរ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ GSMArena, vreview


Tags: Samsung Galaxy Note 4 Smartphone Hightech