ទន្ទឹមនឹង Tap 20, សមាជិកថ្មីមួយត្រូវបានបំពេញបន្ថែម ចូលក្នុងស៊េរីផលិតផល VAIO
របស់Sony នៅ IFAលើកនេះគឺ Duo 11។ នេះគឺជា tablet កាត់ laptop ប្រើWindows 8
ដែលមានអេក្រង់ហូតបាននៅផ្នែកខាងក្រោយ ដើម្បីប្រើប្រាស់ Keyboard ជាមួយនឹង
ភ្លើងនៅផ្នែកខាងក្រោម។
Slide ដែលហូតនេះ ត្រូវបាន Sony ដាក់ឈ្មោះថា"Surf Slider"។ VAIO Duo 11 ប្រើប្រាស់អេក្រង់
ទំហំ 11,6" កំរិតពន្លឺ Full-HD ជាមួយ OptiContrast ភ្លឺច្បាស់។ អេក្រង់របស់ឧបករណ៍នេះ អាចប្រើ
ប្រាស់បានដោយដៃ និងប៊ិចដែលភ្ជាប់មកជាមួយ។ វាមានជំរើស RAM 4GB រឺ 8GB, SSD 128GB
រឺ 256GB, ដែលមានទម្ងន់ 1,3 kg និងកំរាស់ 17,85mm ។ Duo 11 ប្រើប្រាស់CPU Intel Core i3, i5
រឺ i7 ស៊េរី ULV (សន្សំសំចៃភ្លើង) Ivy Bridge។ ផលិតផលនេះនឹងត្រូវ Sony ដាក់លក់នៅខែតុលាតែ
តំលៃមិនទាន់បង្ហាញឲ្យដឹងនៅឡើយ។
Sony VAIO Duo 11: tablet កាត់ laptop ប្រើ Windows 8
ព័ត៌មានបន្ថែមពីរូសណ្ឋាននៃ Sony VAIO Duo 11 ៖
> OS: Windows 8 រឺ Windows 8 Pro
> អេក្រង់: 11.6” កំរិតពន្លឺ Full-HD 1920 x 1080, OptiContrast Panel; Touchscreen>
> CPU: Intel Core i7-3517U, Intel Core i5-3317U រឺ Intel Core i3-3217U
> RAM: 4GB រឺ 8GB DDR3L 1600MHz SDRAM
> SSD: 128GB រឺ 256GB
> GPU: Intel HD 4000
> Connectivity: WLAN 802.11a/b/g/n; Bluetooth 4.0 + HS; Ethernet (x 1); USB 3.0 (x1),
VGA; HDMI; រន្ធដាក់មេម៉ូរីក្រៅប្រភេទ Memory Stick Duo / SD
> Speaker stereo ប្រើប្រាស់បច្ចេកវិទ្យា xLOUD™
> Webcam Full HD នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើ sensor ‘Exmor for PC’
(2,07 megapixels)
> NFC, GPS, ប្រដាប់ស្ទង់ល្បឿន, សន្ទង់ផ្ទៃដី(ឧបករណ៍សំរាប់បង្ហាញភស្តុតាងផែនដីវិល),
ត្រីវិស័យ digital
> មានប៊ូតុង Windows, ប៊ូតុង Lock អេក្រង់, ប៊ិច stylus, អាចជ្រើសរើសប្រភពថ្មបាន
> ខ្នាតរង្វាស់ប្រវែង: 320 mm x 17,85 mm x 199 mm
> ទម្ងន់: 1,3kg
ដោយ៖ សិលា
ប្រភព៖ TTE