CamNews

ទូរស័ព្ទ 

ទស្សនាការបង្អួតរាងរបស់ Xperia Z Ultra ជាមួយ Note II, S4 និង iPhone 5 បន្តិចទៅមើល៍ !

ជាមួយទំហំអេក្រង់ 6,4 inch, Z Ultra គឺជាស្មាតហ្វូនដែលមានរាងធំជាងគេបំផុត ក្នុងពេល
បច្ចុប្បន្ននេះ ដែលទំហំរបស់វាគឺជិតស្មើទៅនឹង បណ្តាទំហំ Tablet 7 inch ដូចជា  iPad Mini
ទៅហើយ។

Galaxy Mega 6.3 របស់ Samsung ធ្លាប់ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនទំហំយក្ស (ធំជាងគេ)
ប៉ុន្តែបើប្រៀបធៀបជាមួយ Xperia Z Ultra, ស្មាតហ្វូន Samsung នៅតូចជាងទេ។ ស្មាតហ្វូនទំហំ
ធំពីរទៀតគឺ Note II និង S4 ក៏ចាញ់ទៅនឹងទំហំអេក្រង់ដ៏ធំរបស់ Xperia Z Ultra ដែរ។

មិនត្រឹមតែមានទំហំធំជាងគេនោះទេ Xperia Z Ultra ក៏ជាស្មាតហ្វូនស្តើងជាងគេបំផុត បើប្រៀប
ជាមួយ Mega 6.3, Note II និង S4។

បើប្រៀបជាមួយបណ្តាស្មាតហ្វូន ដែលកាន់ពេញដៃដូចជា Nexus 4 ឬ iPhone 5, model 6,4 inch
របស់ Sony មើលទៅហាក់ដូចជាទូរស័ព្ទទំហំ "យក្ស" មួយផងដែរ។

Xperia Z Ultra គឺជាស្មាតហ្វូន Full HD ស្តើងជាងគេក្នុងពេលបច្ចុប្បន្ននេះ ជាមួយកម្រាស់តែ
6,5 mm ប៉ុណ្ណោះ។ បើប្រៀបជាមួយបណ្តាស្មាតហ្វូនស៊េរីខ្ពស់ផ្សេងទៀតរបស់ Sony ឬក៏របស់
Samsung, LG, Apple, HTC, Z Ultra គឺជាម៉ូដែល ស្តើងជាងគេបំផុត។

រូបភាពប្រៀបធៀប ទំហំពិតប្រាកដរវាង Xperia Z Ultra និង iPhone 5


Galaxy Mega 6.3 ក៏បានចុះចាញ់ជាមួយប្រវែងបណ្តោយ និងទទឺងរបស់ Xperia Z Ultra

ដោយ៖ សិលា
ប្រភព៖ VE


Tags: Xperia Z Ultra Note II S4 iPhone 5 smartphone hightech