CamNews

ទូរស័ព្ទ 

លេចចេញរូបភាព DROID Ultra ពណ៌ក្រហម របស់ Google, អេក្រង់ 4.7 inch, Snapdragon S4 Pro

ពួកយើងសុទ្ធតែបានដឹងហើយថា Motorola ជិតធ្វើការបង្ហាញនូវគំរូស្មាតហ្វូន Android បីស៊េរី
ដែលស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនទាំងបីគឺមាន Droid Ultra។ ក្នុងបណ្តាព័ត៌មានចចាម
អារាមកាលពីលើកមុន, Droid Ultra បានបង្ហាញខ្លួនជាមួយនឹង Version ពណ៌ខ្មៅ។ ជាក់ស្តែង
ថ្មីៗនេះគណនី Twitter @evleaks បានបង្ហោះនូវរូបភាពមួយដែលត្រូវបានគេចាត់ទុកថាជា
Droid Ultra Version ពណ៌ក្រហម។

និយាយពីរូបសណ្ឋាន Hardware, Droid Ultra ត្រូវបានសន្និដ្ឋានថា នឹងបំពាក់នូវអេក្រង់ Super
AMOLED 4.7 inch ដែលត្រូវបានការពារដោយកញ្ចក់ ការពារឆ្កូត Corning Gorilla Glass 2, chip
Snapdragon S4 Pro Quad Core ល្បឿន 1.7GHz និងមេម៉ូរីក្នុង 16GB។ ទន្ទឹងនឹងនោះមានព័ត៌
មានមួយចំនួន ក៏បានបង្ហើបឲ្យដឹងថា ស្មាតហ្វូននឹងមានកាមេរ៉ាក្រោយទំហំប្រហែល 20MP។
ជាចុងក្រោយ Droid Ultra អាចនឹងប្រើប្រាស់ថ្មទំហំធំ 2500 mAh ដែលសន្យាថា នឹងប្រើប្រាស់
បានរយះពេលយូរ។

ក្រៅពីពណ៌ក្រហម លទ្ធភាពច្រើនដែល Motorola របស់ Google នឹងបញ្ចេញនូវពណ៌ជាច្រើន
ផ្សេងទៀតសំរាប់ស៊េរី Droid នេះ។ រួមជាមួយ Droid MAXX និង Droid Mini, Droid Ultra ត្រូវ
បានសន្និដ្ឋានថា នឹងត្រូវបាន Verizon ធ្វើការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ ថ្ងៃទី ២៣
ខែកក្កដា ខាងមុខនេះ ឯទីក្រុង New York សហរដ្ឋអាមេរិច៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Photo DROID Ultra red 4.7 inch screen Snapdragon S4 Pro motorola google hightech