CamNews

បច្ចេកវិទ្យា 

Clip 'បែកញើស' បើកប្រអប់ tablet Nexus 7

វាពិតជាកម្រមានណាស់ ការដែលបើកប្រអប់ផលិតផលបច្ចេកវិទ្យាមួយមានភាពស្មុគ
ស្មាញ
ដូចករណី Tablet Nexus 7 របស់ Google។

មានមនុស្សជាច្រើនដែលហួសចិត្ត ហើយអស់សំណើចពេលដែលបានមើល clip មានរយះពេល
ជាង 3នាទីស្តីពីការបើកប្រអប់ Tablet តំលៃ 200 USD របស់ Google។ មានមនុស្សមួយចំនួនបាន
និយាយថា Nexus 7 ជាផលិតផលដ៏ពិសេសមួយ គ្រាន់តែការបើកប្រអប់ក៏ចម្លែកដែរបើប្រៀបធៀប
នឹង Tablet ដ៏ទៃផ្សេងទៀត។

វីដេអូ clip ខាងក្រោមនេះត្រូវប្រមូលផ្តុំពីប្រភពជាច្រើនផ្សេងគ្នាដូចជា CNET, Phonedod, LATimes
រឺ Pocketnow ហើយស្ទើរតែទាំងអស់នៃអ្នកព័ត៌មានរបស់គេហទំព័រល្បីឈ្មោះទាំងនេះ សុទ្ធតែជួប
ការលំបាកមិនតិចឡើយក្នុងការបើកប្រអប់របស់ Nexus 7។ 

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា !

វីដេអូនៃការបើកប្រអប់ tablet Nexus 7

Nexus 7 ជា tablet ដែលមានតំលៃថោកសមរម្យ ហើយមានរូបសណ្ឋានខ្ពស់។ វាស្រោបដោយ
សំបកជ័រប្រឆាំងការឆ្កូតបានខ្ពស់ និងមានអ៊ីណុកព័ទ្ធជុំវិញគែមទូរស័ព្ទ។ Tablet នេះមានកាស
ប្រភេទ 3,5mm, រន្ធ microUSB, អេក្រង់ 7 inch ជាមួយកំរិតពន្លឺ 1.280 x 800 pixel, panels IPS និង
កញ្ចក់ដ៏រឹងមាំ Gorilla Corning។ ក្រៅពីនេះ Nexus 7 បានបំពាក់នូវ Chip Quad Core Tegra 3,
card ក្រាហ្វិក GeForce, RAM 1GB, មេម៉ូរីក្នុង 8GB (និង​ 16GB), ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Android 4.1 Jelly Bean, camera ខាងមុខ 1.2MP, អាចភ្ជាប់ Wi-Fi n(មិនមាន 3G រឺ 4G ទេ) ,
Bluetooth, GPS, NFC និងថ្មអាចប្រើបាន 9ម៉ោងជាប់គ្នា។

រូបភាពមួយចំនួននៃ tablet Nexus 7 ពេលបកចេញពីប្រអប់៖

ដោយ៖ សិលា
ប្រភព៖ zing

 


Tags: video Tablet Google Nexus 7 hightech