HTC នៅមិនទាន់បញ្ចេញនូវព័ត៌មាន ស្តីពីការផលិតនូវម៉ូដែលនេះ សម្រាប់បណ្តាទីផ្សារអន្តរជាតិ ឬក៏អត់នោះទេ។ សម្រាប់រូបភាពពណ៌ទឹកមាស លេចចេញដំបូងគេនេះ គឺនៅតៃវ៉ាន់។
ស្មាតហ្វូនមានទំហំធំ ត្រូវបានបំពាក់ដោយ Sensor ស្គែនក្រយៅដៃ នៅផ្នែកខាងក្រោយ។ ក្រៅពី វើហ្សិនពណ៌ទឹកមាសនេះ HTC One Max បានមានពណ៌ប្រផេះ ពណ៌ក្រហម និងខ្មៅ ដាក់លក់ នៅលើទីផ្សាររួចហើយ។
វើហ្សិន HTC One Max ពណ៌ទឹកមាស នៅតៃវ៉ាន់ (រូបភាព៖ ePrice)
HTC One Max មានអេក្រង់ទំហំ 5,9 inch ប្រើបច្ចេកវិទ្យា Super LCD 3, chip quad core Qualcomn Snapdragon 600 ល្បឿន 1,7 GHz និងកាមេរ៉ា 4 UltraPixel។ HTC បានបង្កើនបរិមាណថ្មដល់ ម៉ូដែលនេះ ឡើងដល់ 3300mAh ដើម្បីឲ្យវាសមស្របជាមួយនឹង Phablet ទំនើបមួយ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing