រូបភាពជាច្រើនស្តីពីគំរូ ស្មាតហ្វូន camera 20,7 megapixel របស់ Sony បានលេចចេញនៅលើ
អ៊ីនធឺណេត ប៉ុន្តែលើកនេះ ស្មាតហ្វូនត្រូវបានគេថតឃើញតួទាំងអស់យ៉ាងច្បាស់ មិនមែនឃើញ
តែបន្តិចបន្តួច ដូចរូបភាពចចាមអារាម លើកមុនឡើយ។
វាហាក់ដូចជាច្បាស់ហើយដែល Sony នឹងធ្វើការបង្ហាញ Xperia Z One (ឈ្មោះកូដ Honami) នៅ
ថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុង Berlin (ប្រទេស អាឡឺម៉ង់)។ ផលិតផលនេះ នឹងក្លាយជាស្មាតហ្វូន
ដែលមានសមត្ថភាព ថតរូបបានច្បាស់ល្អជាងគេ របស់ Sony ក្នុងពេលបច្ចុប្បន្ន។
ក្រៅពីនេះ, Z One នឹងបំពាក់នូវអេក្រង់ Full HD 5 inch, chip Snapdragon 800, RAM 2 GB,
មេម៉ូរីក្នុង 16 GB និងមានថ្មអាចឡើងដល់ 3.000 mAh។ Sony ក៏បានកំណត់ថា នឹងបង្ហាញនូវ
គំរូកាណុង ត ថ្មីពីរគឺ QX10 និង QX100 ដែល Support ជាមួយស្មាតហ្វូន នៅក្នុងព្រឹត្តិការណ៍
ជាមួយគ្នានោះដែរ។
គេហទំព័រ 365dian របស់ចិន បានបង្ហោះនូវរូបភាពមួយចំនួន ស្តីពីស្មាតហ្វូន Z1 ទស្សនាដូច
ខាងក្រោម:
តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VExpress