CamNews

បច្ចេកវិទ្យា 

Megaupload គឺជា"អ្នករងគ្រោះ"ដំបូងរបស់ច្បាប់ PIPA និង SOPA

គេហទំព័រមួយក្នុងចំណោមគេហទំព័រចែករំលែកព័ត៌មានដ៏ល្បីល្បាញ នៅលើពិភពលោក
ត្រូវបានគេបិទចោលកាលពីថ្ងៃទី ២០កន្លងទៅ(ម៉ោងនៅកម្ពុជា)។ ក្រុមស្ថាបនិក និងបុគ្គ
លិកមួយចំនួនរបស់គេហទំព័រ Megaupload នេះ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បាន
download ខុសច្បាប់នូវខ្សែភាពយន្ដរាប់លាន ថាសចម្រៀង រួមនឹងអត្ថបទផ្សេងៗទៀត។

Megaupload.com ត្រូវបានចោទប្រកាន់ថា បានរំលោភលើកម្មសិទ្ធិបញ្ញា ធ្វើអោយខាតបង់
ប្រាក់ចំណូលយ៉ាងតិច ៥០០លានដុល្លារអាមេរិក។ លិខិតចោទប្រកាន់នេះ ត្រូវបានគេប្រ
កាសឡើង មួយថ្ងៃបន្ទាប់ពីគេហទំព័រជាច្រើនដូចជា Wikipedia, Google និង Craigslist ជា
ដើម បានបិទទ្វារមួយរយៈ ដើម្បីជំទាស់ទៅនឹងសេចក្ដីព្រៀងច្បាប់ស្ដីពីការរំលោភកម្មសិទ្ធិ
សម្រាប់ Internet ដែលគេហៅថា SOPA និង PIPA ។ សេចក្ដីព្រៀងច្បាប់ទាំងពីរនេះ ត្រូវបាន
គេមើលឃើញថា ជាការមិនសមហេតុផល និងអាច "សម្លាប់" អ៊ីនធើរណែតបាន ខណៈពេល
ដែលវាទប់ស្កាត់មិនអោយអ្នកប្រើប្រាស់អាចចូលទៅកាន់គេហទំព័រទាំងឡាយ ដែលត្រូវបាន
គេយល់ថា មានផ្ទុកទិន្នន័យ ឬខ្លឹមសារដែលរំលោភលើច្បាប់កម្មសិទ្ធិបញ្ញា លើសពីនេះទៀត ច្បាប់នេះក៏អនុញ្ញាតអោយមន្ដ្រីមានសមត្ថកិច្ចនៅអាមេរិក មានសិទ្ធិស្នើអោយក្រុមហ៊ុនផ្ដល់
server នៅអាមេរិក លុបចោលទាំងស្រុងនូវខ្លឹមសារទាំងនោះ ប្រសិនបណ្ដាគេហទំព័រទាំង
នោះមានផ្ទុកនៅលើ server ក្នុងប្រទេសអាមេរិក។ ក្រៅពីនេះ ក៏នឹងស្នើអោយគេហទំព័រស្វែង
រក ដូចជា Google, Yahoo ឬ Bing ជាដើម ក៏ត្រូវលុបចោលគេហទំព័ររំលោភច្បាប់ទាំងនោះ
ចេញពីឧបករណ៍ស្វែងរករបស់ខ្លួនផងដែរ។

ជាងនេះទៅទៀត ប្រសិនគេហទំព័រមួយដែលមានផ្ទុកតំណភ្ជាប់ទៅកាន់គេហទំព័រមួយផ្សេង
ទៀតដែលមានអត្ថបទ ឬខ្លឹមសារដែលរំលោភលើកម្មសិទ្ធិបញ្ញា គេហទំព័រនោះក៏នឹងត្រូវបាន
ច្បាប់នេះចាត់ទុកថា ជា"បក្សពួកតែមួយ" និងត្រូវទទួលការកាត់ទោស។

Megaupload.com មានមូលដ្ឋាននៅហុងកុង ប៉ុន្ដែ ទិន្នន័យដែលរំលោភលើកម្មសិទ្ធិបញ្ញា ត្រូវ
បានដាក់នៅលើ Sever នៅក្នុងរដ្ឋ Virginia ។ ដូច្នេះ Megaupload.com គឺជា "អ្នករងគ្រោះ" ដំ
បូងគេ ដោយសារច្បាប់នេះ។


គេហទំព័រចែករំលែក file ដ៏ល្បីល្បាញ ត្រូវបានផ្អាកដំណើរការចាប់តាំងពី
ព្រឹកព្រលឹមនេះ

យោងតាមការិយាល័យច្បាប់អាមេរិក ស្ថាបនិករបស់ Megaupload លោក Kim Dotcom មាន
អាយុ ៣៧ឆ្នាំ រួមនិងបុគ្គលិក ៣រួបផ្សេងទៀត ត្រូវបានចាប់ខ្លួនកាលពីព្រឹកនេះ នៅ New
Zealand។

នៅមុនពេលត្រូវបានបិទទា្វរ Megaupload កំពុងបង្ហោះសារមួយ ដោយមានខ្លឹមសារថា ការ
ចោទប្រកាន់ទៅលើគេហទំព័រនេះថា បានរំលោភលើកម្មសិទ្ធិបញ្ញា "គឺជាការមិនសមហេតុ
ផល"។

ការចោទប្រកាន់របស់ក្រសួងយត្តិធម៌របស់អាមេរិក បានធ្វើអោយក្រុមហែកឺរដ៏ល្បីឈ្មោះ
Anonymous ខឹងយ៉ាងខ្លាំង ភ្លាមនោះពួកគេក៏បានហែកចូល និង"កំទេច" គេហទំព័ររបស់
ក្រសួងនេះ រួមនិងសមាគមន៍រូបភាពមួយរបស់អាមេរិកផងដែរ។


នៅពេលចូលទៅកាន់ megauploa.com អ្នកនឹងឃើញប្រកាសនេះ

Megaupload ស្ថិតក្នុងចំណោម top 100 នៃគេហទំព័រកំពូលៗ នៅលើពិភពលោក ជាមួយ
នឹងសមាជិក ១៥០លាននាក់ ហើយក្នុងមួយថ្ងៃៗ មានទិន្នន័យប្រមាណជា ៥០លាន ត្រូវ
បានគេបង្ហោះ។ ក្រសួងយុត្តិធម៌អាមេរិកយល់ថា អ្នកណាក៏ដោយ អោយតែបង្ហោះទិន្នន័យ
បំពានលើច្បាប់កម្មសិទ្ធិបញ្ញា គឺសុទ្ធតែរំលោភច្បាប់។ ប៉ុន្ដែក្រសួងនេះ បានចោទប្រកាន់
ទៅលើក្រុមហ៊ុនដែលជាម្ចាស់គេហទំព័រនេះតែប៉ុណ្ណោះ គឺមិនមែនដាក់ទោសទៅលើអ្នកប្រើ
ប្រាស់នោះទេ។

គេហទំព័រជា "បងប្អូន" របស់ Megaupload ក៏ត្រូវបានបិទទ្វារ ក្នុងនោះមានគេហទំព័រមួយ
ត្រូវបានចោទប្រកាន់ពីបទ ចែករំលែកទិន្នន័យអាសអាភាសសម្រាប់កុមារទៀតផង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP

Tags: usalawsopapipa