CamNews

ទូរស័ព្ទ 

AT&T នឹងលក់ផ្តាច់មុខ HTC One Version 64GB នៅអាមេរិច

ដូចអ្វីដែលយើងធ្លាប់បានដឹងហើយថា HTC នឹងដាក់លក់ One ជាមួយពីរ Version សំរាប់ជ្រើស
រើសគឺ 32GB និង 64GB, ដែលមិនមាន Support microSD។ ជាក់ស្តែង តាមប្រភពព័ត៌មានថ្មីនេះ
ពីគេហទំព័រដើមរបស់ AT&T, គេនឹងក្លាយជាប្រព័ន្ធទូរស័ព្ទចល័តតែមួយគត់ ដែលលក់ចេញ HTC
One ទំហំ 64GB នៅអាមេរិច ដែលកត្តានេះមានន័យថា Sprint និង T-Mobile (ក្រុមហ៊ុនប្រព័ន្ធទូរ-
ស័ព្ទពីរផ្សេងទៀតនៅអាមេរិច) នឹងដាក់លក់តែ Version One 32GB តែប៉ុណ្ណោះ។

ដូច្នេះ អតិថិជននៅអាមេរិច ចង់បានស្មាតហ្វូន One ដែលមានមេម៉ូរីក្នុងទំហំ 64GB ពួកគេចាំបាច់
ត្រូវតែទិញពី AT&T ដោយមិនមានជំរើសណាផ្សេងទៀតឡើយ។ បើតាមកាលកំនត់ AT&T នឹង
ចាប់ផ្តើមដាក់លក់ HTC One នៅពាក់កណ្តាលខែមេសា រឺដើមខែឧសភា ខាងមុខនេះ ដែលដាក់
លក់រួមជាមួយកិច្ចសន្យាពីរឆ្នាំ ក្នុងតំលៃមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយ។




ខាងក្រោមនេះ គឺជាវីដេអូណែនាំ HTC One របស់ AT&T, ជាមួយកម្មវិធីពិសេសៗនៅលើ One,
និងការសង្កត់ធ្ងន់ក្នុងការដែលពួកគេនឹងដាក់លក់ផ្តាច់មុខ HTC One 64GB។ ទស្សនាវីដេអូ ទាំង
អស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ TTE


Tags: AT & T HTC One 64GB smartphone hightech