CamNews

ព័ត៌មានបច្ចេកវិទ្យា 

Sony ទទួលបានឯកត្តកម្ម Guinness ពិភពលោក តាមរយះស្មាតហ្វូន Xperia ZL(Video inside)

ក្រុមហ៊ុនទូរស័ព្ទរបស់ជប៉ុន ទើបតែទទួលបានឯកត្តកម្មពិភពលោកថ្មីមួយ ក្នុងការបង្ហាញសម្តែង
ការផ្គុំបញ្ចូលគ្នានូវស្មាតហ្វូន Xperia ZL ចំនួន 196 គ្រឿងផ្សេងគ្នា ដើម្បីបង្កើតបានជាអេក្រង់ដ៏
ធំមួយដែលមានកំពស់ជិតពីរម៉ែត្រ ជាមួយនឹងកំរិតពន្លឺដ៏សម្បើមឡើងដល់ 406 megapixel។

នៅឯតាំងពិព័រណ៍ MWC 2013 ដែលបានប្រារព្ធកាលពីដើមឆ្នាំ Sony បានបង្កឲ្យមានការចាប់
អារម្មណ៍មួយ ពេលដែលបង្ហាញការផ្គុំបញ្ចូលគ្នាជិត 200 គ្រឿងស្មាតហ្វូន Full HD Xperia ZL
ដែលបង្កើតបានជាអេក្រង់ Video Wall មួយកំពស់ 1,9 ម៉ែត្រ និងទទឹងប្រវែង 1ម៉ែត្រ ហើយស្នា
ដៃមួយនេះ ទើបតែត្រូវបាន Guinness World Record ទទួលស្គាល់ជាផ្លូវការជា ឯកត្តកម្ម ពិភព
លោកថ្មីមួយ។

ចំនួនជិត 200 គ្រឿងនៃស្មាតហ្វូន Full HD របស់ Sony ពេលដែលផ្គុំបញ្ចូលគ្នា បានបង្កើតបានជា
អេក្រង់ដ៏ធំមួយជាមួយកំរិតពន្លឺ 26.880 x 15.120 pixel, ចំនួន Pixel ឡើងដល់ 406 megapixel,
គឺខ្ពស់ជាងច្រើនដង បើប្រៀបជាមួយបណ្តាគំរូ TV អេក្រង់ Full HD រឺ 4K បច្ចុប្បន្ន។

Xperia ZL គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនពីរដែលបំពាក់នូវអេក្រង់ Full HD ដំបូងគេ
របស់ Sony។ មានរូបសណ្ឋានប្រហាក់ប្រហែលនឹង Xperia Z ប៉ុន្តែ ZL មិនមែនសមត្ថភាពការពារ
ជម្រាបទឹក និងការហុយចូលធូលី ក៏ដូចជាការរចនាម៉ូតស្តើង និងប្រើប្រាស់សារធាតុកញ្ចក់ឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Sony Guinness world record Xperia ZL smartphone hightech