CamNews

ទូរស័ព្ទ 

Nokiaគ្រោងផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មរបស់ខ្លួន សំដៅបង្កើនប្រសិទ្ធភាពក្នុងការផលិតស្មាតហ្វូន

ថ្ងៃនេះ ក្រុមហ៊ុន Nokia បានប្រកាសដំណឹងស្តីអំពីគំរោងផ្លាស់ប្តូររោងចក្ររបស់ខ្លួននៅ
ក្នុងទីក្រុង Komaromនៃប្រទេសហុងគ្រី, ទីក្រុង Reynosa នៃប្រទេសម៊ិចស៊ីកូ និងទីក្រុង
Saloនៃប្រទេសហ្វាំងឡង់។ វិធានការផ្លាស់ប្តូរនេះស្តែងចេញមកអំពីលទ្ធផលនៃការពិនិត្យ
និងវាយតំលៃទៅលើប្រតិបតិ្តការផលិតកម្មស្មាតហ្វូនដែលបានប្រកាសរួចមកហើយកាល
ពីខែកញ្ញាឆ្នាំមុន និងមានគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភព
លោក។
រោងចក្រទាំងបីខាងលើនេះ គ្រោងនឹងកែប្រែដោយផ្តោតការយកចិត្តទុកដាក់ ជាសំខាន់
ទៅលើការកែច្នៃផលិតផលស្មាតហ្វូនដើម្បីផ្គត់ផ្គង់ជូនអតិថិជននៅទ្វីបអឺរ៉ុប និងទី្វបអាមេ
រិក។ រីឯការតំលើងផលិតផលនឹងត្រូវផ្ទេរមកទ្វីបអាស៊ីដែលមានទីតាំងនៅក្បែរក្រុមហ៊ុន​
ផលិតគ្រឿងទូរស័ព្ទ។

លោក NiklasSavander នាយកប្រតិបត្តិរងមួយរូបនៃNokia បានមានប្រសាសន៍ថា៖� ក្នុង​គំរោងផ្លាស់ប្តូរនេះ រោងចក្ររបស់យើងនៅទីក្រុង Komarom, Reynosa និង Saloនឹងត្រូវ
បន្ត​ដើរតួនាទីយ៉ាងសំខាន់មួយក្នុងការបំរើអតិថិជនស្មាតហ្វូន។ រោងចក្រទាំងនោះមាន​
សមត្ថភាពខ្ពស់ក្នុងការកែច្នៃ និងបំពេញទៅតាមសេចក្តីត្រូវការរបស់អតិថិជន�។
លោកបានបន្តទៀតថា ៖ �ការផ្លាស់ប្តូរទីតាំងតំលើងទូរស័ព្ទទៅអាស៊ី គឺក្នុងគោលបំណង
រុញច្រានដំណើរការផ្គត់ផ្គត់ទូរស័ព្ទទៅកាន់ទីផ្សារឲ្យបានលឿនជាងសព្វមួយដង។ ដោយ​
សហការជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់គ្រឿងទូរស័ព្ទ យើងជឿជាក់ថា យើងនឹងអាចនាំយក​
ស្នាដៃនៃការច្នៃប្រឌិតទៅកាន់ទីផ្សារបានលឿនជាងមុន និងប្រកបដោយសមត្ថភាព​ប្រកួត​
ប្រជែងខ្ពស់ជាងមុន។ យើងទទួលស្គាល់ថា ការផ្លាស់ប្តូរឆ្លងកាត់ការលំបាក ដោយវាប៉ះ
ពាល់​ដល់និយោជិតរបស់យើង ហើយយើងប្តេជ្ញាចិត្តផ្តល់ការជួយជ្រោមជ្រែងដល់ពួកគេ
និងសហគមន៍របស់ពួកគេនៅក្នុងអន្តរកាលដ៏លំបាកនេះ�។
ជាលទ្ធផលនៃការអនុវត្តគំរោងខាងលើ ទំហំផលិតកម្មនិងការងារ​នៅក្នុងប្រទេសទាំងបី
នឹង​ត្រូវបង្រួមតូច​ជាងមុនហើយវានឹងមានផលប៉ះពាល់ចំនួននិយោជិតសរុបប្រមាណ
៤០០០ (បួនពាន់) នាក់។​ ការកាត់បន្ថយចំនួនបុគ្គលិកនឹងត្រូវធ្វើឡើងជាបណ្តើរៗ​រហូត​
ដល់ដំណាច់ឆ្នាំ ២០១២។ Nokia នឹងផ្តល់ ការគាំទ្រយ៉ាងពេញទំហឹងតាមរយៈកម្មវិធី
ជួយជ្រោមជ្រែង ដោយរាប់បញ្ចូលទាំងហិរញ្ញវត្ថុនិងការជួយ​ជ្រោមជ្រែងឲ្យចូលធ្វើការថ្មី​
នៅក្នុងប្រទេសនីមួយៗ។

ដោយ៖ Nokia

Tags: nokiachangeoperation