CamNews

ទូរស័ព្ទ 

Optimus G Pro បង្អួតរាងជាមួយ Galaxy Note II

Optimus G Pro គឺជាស្មាតហ្វូនអេក្រង់ Full HD ដំបូងគេរបស់ LG, ដែលក្រុមហ៊ុនទើបតែបង្ហាញ
ខ្លួននៅប្រទេសកូរ៉េកាលពីខែកុម្ភះ កន្លងទៅនេះ។ ប្រៀបជាមួយស្មាតហ្វូន Full HD ផ្សេងទៀត
ដូចជា Xperia Z, Butterfly រឺក៏ Find 5, model របស់ LG មានអេក្រង់ទំហំ 5,5 inch គឺធំជាង តែវា
ស្មើទៅនឹង Galaxy Note II របស់ Samsung ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។

ជាក់ស្តែង បើទោះជាខុស Brand Name គ្នា, តែ Optimus G Pro និង Galaxy Note II មានចំនុច
ដូចគ្នាច្រើនដូចជាការរចនាម៉ូដ ដែលមានរាងមូលៗ និងមានប៊ូតុង Home ដូចគ្នា, ផ្នែកខាងក្រោយ
អាចដោះសំបកចេញបានដូចគ្នា។

ស្មាតហ្វូន 5,5 inch របស់ Samsung មានបន្ថែមបច្ចេកវិទ្យាប៊ិច S-Pen ប៉ុន្តែ Optimus G Pro មិន
មានទេ តែវាបំពាក់នូវអេក្រង់ Full HD ដែលធ្វើឲ្យអេក្រង់ភ្លឺច្បាស់ល្អជាង, កាមេរ៉ា 13 megapixel
ធំជាង 8 megapixel របស់ Note II។

សូមទស្សនារូបភាពប្រៀបធៀបរូបរាងគ្នា រវាង Optimus G Pro និង Galaxy Note II ដូចខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Optimus G Pro Galaxy Note II smartphone hightech