CamNews

ទូរស័ព្ទ 

Sony នឹងបង្ហាញស្មាតហ្វូន ស៊េរីខ្ពស់អេក្រង់ 2K, Snapdragon 805 នៅ CES 2014

ដើមឆ្នាំតែងតែជាពេលវេលា ដ៏សមរម្យមួយ ដើម្បីឲ្យបណ្តាក្រុមហ៊ុនផលិត បង្ហាញណែនាំនូវបណ្តា ផលិតផលថ្មីៗរបស់ខ្លួន។ តាមប្រភពបានឲ្យដឹងថា Sony នឹងធ្វើការបង្ហាញស្មាតហ្វូនស៊េរីខ្ពស់ ពីរ  ម៉ូដែល នៅក្នុងឆ្នាំនេះ។ ក្នុងនោះមួយ នឹងត្រូវបង្ហាញខ្លួននៅក្នុង ពិព័រណ៌ CES 2014 ជាមួយនឹង ឈ្មោះកូដថា Sirius។

តាមរយះព័ត៌មានចចាមអារាមកាលពីពេលមុន Sirius នឹងបំពាក់នូវអេក្រង់ TouchScreen ទំហំ 5.2 inch កំរិតរីសូលុយហ្សិន 2560 x 1440 pixel (464 PPI) រួមជាមួយ CPU Qualcomm Snapdragon 805។ លក្ខណៈសម្បតិ្តផ្សេងទៀត ក៏ពិសេសដែរ ដូចជាបំពាក់នូវ RAM 3 GB, camera 20.7 MP កាណុង G Lens, ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat និងថ្ម 3.500 mAh។


Sony Sirius ប្រើ SoC Snapdragon 805 នឹងមានមុខនៅក្នុង CES 2014 (រូបភាពតំណាង)

ស្មាតហ្វូនស៊េរីខ្ពស់ទី២ មានឈ្មោះកូដថា Canopus ដែលតាមការរំពឹងទុក វានឹងបង្ហាញខ្លួន នៅខែ ឧសភា ឆ្នាំ២០១៤។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានចចាមអារាមណាមួយ ស្តីពីលក្ខណៈសម្បត្តិ នៃស្មាតហ្វូននេះ នៅឡើយទេ។

ព្រឹត្តិការណ៍តាំងពិព័រណ៌ CES 2014 នឹងចាប់ផ្តើមប្រារព្ធធ្វើឡើង នៅថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៤ ហើយពួកយើងនឹងអាចដឹងពីព័ត៌មានផ្លូវការ របស់ស្មាតហ្វូន Sony Sirius ឆាប់ៗនេះ មិនខាន៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Sony Smartphone 2K screen Snapdragon 805 CES 2014 Hightech