ក្រសួងការពារជាតិអាមេរិកនឹងធ្វើការសាកល្បង robot ជើងបួនសេរីថ្មីៗ ដែលនឹងត្រូវបាន
ប្រើប្រាស់ក្នុងគោលដៅដឹករបស់របរក្នុងពេលប្រយុទ្ធគ្នានៅសមរភូមិ។
ទីភ្នាក់ងារព័ត៌មាន Defense Aerospacec បានអោយដឹងថា មន្ទីរស្រាវជ្រាវគម្រោងអភិវឌ្ឍន៍
(DARPA) ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិអាមេរិក នឹងធ្វើការសាកល្បង
ប្រើប្រាស់ robot ជើងបួនមួយចំនួនក្នុងគោលដៅដឹកជញ្ជូនសម្ភារៈក្នុងពេលប្រយុទ្ធគ្នានៅ
សមរភូមិ
Robot LS3 របស់អាមេរិក
នៅក្នុងការសាកល្បង robot LS3 (Legged Squad Support System) ត្រូវតែដឹកជញ្ជូន
សម្ភារៈដែលមានទំងន់ ១៨០គ.ក និងធ្វើដំណើរ ៣២គ.ម ដោយមិនមានការចាក់ប្រេង
ក្នុងរយៈពេលជាច្រើនថ្ងៃ។
តាមការអោយដឹងរបស់អ្នកផលិត robot នោះត្រូវតែទៅអោយដល់កន្លែងដែលគេបានកំណត់
ស្គាល់មុខអ្នកទទួល(មេបញ្ជាការកងទ័ព។ល។)ដោយមានជំនួយពីប្រព័ន្ធ Sensor និងអាច
គេចចេញពីឧបសគ្គនៅខាងមុខ។
ក្រៅពីតួនាទីដឹកជញ្ជូន LS3 ក៏អាចចាក់ប្រេងទៅអោយកន្លែងដែលត្រូវការ ឬក៏អាចបញ្ជូល
ថាមពលទៅអោយឧបករណ៍នានាដូចជាវិទ្យុទាក់ទងជាដើមផងដែរ។
ដោយមានមូលដ្ឋានរបស់ LS3 បច្ចុប្បន្ន ក្រុមហ៊ុន Boston Dynamics កំពុងអនុវត្ដគម្រោង
BigDog ក្នុងបំណងដើម្បីជួយដឹកជញ្ជូនសម្ភារៈរបស់ក្រុមទាហានអាមេរិក និងលើកកំពស់
សមត្ថភាពត្រៀមប្រយុទ្ធគ្រប់ពេល។
គេបានដឹងថា ទំងន់នៃសម្ភារៈយោធាដែលទាហានអាមេរិកម្នាក់ត្រូវនាំយកទៅតាមខ្លួន
នោះអាចឡើងដល់ ៤៥គ.ក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT