CamNews

ព័ត៌មានអន្តរជាតិ 

កម្ពុជា ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ការ​គ្រប់​គ្រង​​ប្រព័ន្ធ​អ៊ីន​ធឺណិត និង​បច្ចេក​វិទ្យា


កាលពីពេលថ្មីៗនេះមានលេចឮដំណឹងស្ដីពីការ ធ្វើសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធ Internet
និងបច្ចេកវិទ្យា ឬជាភាសាអង់គ្លេសហៅថា Cyber Law ដែលគេបានបកស្រាយថាច្បាប់នេះគឺ
មានទិសដៅក្នុងការកំណត់កម្រិតក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែធានាថា ចំពោះអត្ថ
ប្រយោជន៍ទូទៅត្រូវបានការពារ។ បើនិយាយអោយស្រួលស្ដាប់ គឺដើម្បីការពារការរីកសាយ
ពត៌មានមិនពិតដែលសព្វថ្ងៃមានការវាយលុកតាមរយៈ Internet ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា។

ជុំវិញដំណឹងនេះ លោក ឯក ថា អ្នក​នាំ​ពាក្យ​​ម្នាក់​ នៅ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​នៃ​
ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​បាន​ថ្លែង​ថា "រដ្ឋា​ភិបាល​ឥឡូវ​នេះ កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ការ
​គ្រប់​គ្រង​​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេក​វិទ្យា​ ជា​លើក​ដំបូង ​ដែល​មិន​ធ្លាប់​មាន​ ​ពី​ព្រោះ​ដោយ​សារ
​តែ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ កាន់​តែ​ច្រើន ​និង​ទំនើប​ៗ​ដូច​ជា Twitter, YouTube ​អ៊ីមែល ​និង​គ្រប់​ប្រភេទ
​នៃ​​សកម្ម​ភាព​បច្ចេក​វិទ្យា" ។​ លោក​​បាន​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ការ​ការ​ពារមិន​ឲ្យ​មនុស្ស​អា​ក្រក់
ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​គ្មាន​​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស​ដល់​សា​ធារណជន
និង​ប៉ះពាល់​សន្តិសុខ​ជាតិឬ​សង្គម។

ជាតួយ៉ាងដូចជា blog KI-Media ដែលមហាជនភាគច្រើនអះអាងថាជាប្រភពពត៌មានដែលវាយ
ប្រហារមកលើ រដ្ឋាភិបាលកម្ពុជា ជាមួយនឹងពត៌មានបំភ្លៃមិនពិតជាដើម។ បើតាមស្ដាប់សម្ដីរបស់
អ្នកនាំពាក្យយើងអាចសង្កេតឃើញថា ច្បាប់នេះប្រសិនបើត្រូវបានគេយកមកប្រើនោះគឹពិត
ជាមានរូបរាងការពារការសាយភាយពត៌មានមិនពិត។ តែដំណឹងនៃការធ្វើសេចក្ដីព្រាងច្បាប់នេះ
បានក្លាយជាកង្វល់ដល់ស្ថាប័ន និងអង្កការក្រៅរដ្ឋាភិបាល មួយចំនួនដែលខ្លាចថាច្បាប់នេះអាច
នឹងប្រើដើម្បីជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមាតិ និងសម្លេងប្រឆាំង។

ជុំវិញបញ្ហានេះយ៉ាងណាយើងនឹងរង់ចាំមើលលទ្ធផលបន្តទៅទៀត។

ដោយ៖ ឧត្តម កត្តិគុណ
កែសម្រូលពី៖ Postkhmer 


Tags: khmer social law