CamNews

ទូរស័ព្ទ 

Sony រៀបចំដាក់លក់ Xperia ZL ក្នុងតំលៃ 760 USD

Sony ចាប់ផ្តើមដាក់លក់ Xperia ZL តាមគេហទំព័ររបស់ខ្លួន នៅអាមេរិច ប៉ុន្តែពេលវេលាប្រគល់
ស្មាតហ្វូន និងតំលៃនៅមិនទាន់ Sony បង្ហើបឲ្យដឹង។ បើតាម Xperia Blog, តំលៃលក់ Xperia ZL
នៅអាមេរិចនឹងឡើងដល់ 760 USD។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Xperia ZL ដាក់លក់នៅអាមេរិចមានកូដ C6506, Support
LTE Band I, II, IV, V និង XVII។ ក្រៅពីពណ៌ស និងពណ៌ខ្មៅ វាក៏នៅមានពណ៌ក្រហមមួយទៀត
ដែលត្រូវបាន ក្រុមហ៊ុនទូរស័ព្ទ Sony និយាយថា វាត្រូវបានផលិតក្នុងចំនួនមានកំណត់ ដែលជា
Version ពិសេសមួយ។

បើប្រៀបជាមួយ Xperia Z, Xperia ZL មានរូបសណ្ឋានប្រហាក់ប្រហែលគ្នា ក្នុងពេលដែលមាន
អេក្រង់ទំហំ 5 inch Full HD, camera 13 megapixel ប្រើប្រាស់ Sensor Exmor RS ជាមួយសមត្ថ-
ភាពថតវីដេអូ HDR។ ក្រៅពីនេះ ស្មាតហ្វូនក៏នៅមានរូបសណ្ឋានខ្ពស់ ដោយបំពាក់នូវ Chip
Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz, RAM 2 GB។ ជាក់ស្តែង Xperia ZL ក៏មាន
ការរចនាម៉ូដស្រដៀងនឹង Z ប៉ុន្តែមិនបានប្រើសារធាតុកញ្ចក់នៅផ្នែកខាងក្រោយ ហើយក៏មិន
មានសមត្ថភាព ការពារជម្រាបទឹក និងការហុយចូលនៃធូលីទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Sony Xperia ZL smartphone hightech