CamNews

ទូរស័ព្ទ 

ផ្លូវការ៖ NOKIA LUMIA ស៊េរីថ្មី មានបំពាក់បច្ចេកវិជ្ជាថតរូប PUREVIEW និងសាកថ្មដោយពុំចាំបាច់ដោតខ្សែ

អ៊េស្ពូ-ញូវយ៉ក ៖ ថ្ងៃនេះ Nokia បានប្រកាសអំពី Nokia Lumia 920 & Nokia Lumia
820 ដែល ជាស្មាតហ្វូន Windows Phone 8 ដំបូងបង្អស់របស់ Nokia និងសំភារៈថ្មីៗ
អមការប្រើប្រាស់ ទូរស័ព្ទ (Accessories) ជាច្រើនមុខទៀត។

NOKIA LUMIA 920

Nokia Lumia 920 គឺជាកំពូលស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 និងបំពាក់ទៅដោយបច្ចេកវិជ្ជាថតរូបដ៏ល្បីល្បាញមួយរបស់ Nokia គឺ PureView។ ដោយពុំចាំ
បាច់បាញ់ភ្លើង Flash ជំនួយ, កាមេរ៉ារបស់ Nokia Lumia 920 មានសមត្ថភាពបន្ថែមពន្លឺឲ្យ រូប
ភាពបានខ្ពស់ជាងកាមេរ៉ានៃទូរស័ព្ទរបស់គូប្រកួតប្រជែង ដល់ទៅប្រាំដង ដែលធ្វើឲ្យការ ថតរូប
និងវីដេអូ បានច្បាស់ល្អ ទោះជានៅក្នុងទីម្លប់ក្តី ឬនៅពេលយប់ក្តី។

លោកស្រី  Jo Harlow នាយកប្រតិបត្តរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែកស្មាតហ្វូន បានមាន
ប្រសាសន៍ថា ៖ បច្ចេកវិជ្ជា Nokia PureView ផ្តល់ជូនអ្នកប្រើប្រាស់នូវស្តង់ដារថតរូបកម្រិត ខ្ពស់ ដែលពីមុនធ្លាប់មានតែនៅក្នុងពពួកម៉ាស៊ីនថតរូប SLR តែប៉ុណ្ណោះ។ យើងបានធ្វើឲ្យ Nokia Lumia
920 មានសមត្ថភាពថតរូប និងថតវីដេអូ ទាំងនៅក្នុងនិងក្រៅលំនៅដ្ឋាន ឬនៅ ឯភោជនីយដ្ឋាន បានល្អដូចម៉ាស៊ីនថតរូបឬម៉ាស៊ីនថតវីដេអូ ដែលគេប្រើសម្រាប់ប្រកបមុខរបរវិជ្ជាជីវៈយ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះ លោក Crawford Del Prete នាយកប្រតិបត្តិរង និងជានាយកផ្នែកស្រាវជ្រាវនៃក្រុម
ហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានលើកឡើងថា ៖ កន្លងមក ការថតរូបនៅក្នុង លក្ខខណ្ឌ
ពន្លឺតិច ដោយប្រើប្រាស់ស្មាតហ្វូន ពុំបានផលជាទីគាប់ចិត្តឡើយ។ តែពេលនេះ Nokia  បានដោះ
ស្រាយបញ្ហានេះជាស្ថាពរហើយ ដោយបញ្ចូលបច្ចេកវិទ្យា PureView ដែល ជាអត្ថប្រយោជន៍បន្ថែម
សម្រាប់អតិថិជន។

Nokia Lumia 920 មានថាមពលថ្មខ្លាំង (2000mAh) និងមានប្រដាប់សាកថ្ម ដែលពុំចាំបាច់ ដោតខ្សែ
ចូលក្នុងទូរស័ព្ទ។

Nokia Lumia 920

NOKIA LUMIA 820

Nokia Lumia 820 គឺជាស្មាតហ្វូនដ៏ទាន់សម័យ មានតំលៃមធ្យមពិតមែន តែដំណើរការល្អដូច
ស្មាតហ្វូន Nokia Lumia តំលៃខ្ពស់ដែរ។ ស្មាតហ្វូន Nokia Lumia 820 រចនាឡើងយ៉ាងសំរិត
សំរាំងមើលទៅ ហាក់បីដូចជាទូរស័ព្ទដែលផ្គុំឡើងហើយមិនអាចញែកតួទូរស័ព្ទចេញពីគ្នា
(Unibody) តែធាតុពិត យើងអាចដោះដូរគំរបថ្មបាន, អាចបញ្ចូល Micro SD Memory Card
ចូលទៅក្នុងរន្ធដែល មានទីតាំងនៅក្រោមថ្មបាន, និងអាចសាកថ្មដោយពុំចាំបាច់ដោតខ្សែ
ចូលក្នុងទូរស័ព្ទដូច Nokia Lumia 920 ដែរ។

Nokia Lumia 820 មានច្រើនពណ៌សំរាប់ជ្រើសរើស និងដោះដូរសំបកបាន

ប្រព័ន្ធប្រតិបត្តិការ WINDOWS PHONE 8

នៅលើអេក្រង់ទូរស័ព្ទដែលដំណើរការដោយ Windows Phone 8 មានបញ្ចាំងកម្មវិធីទូរស័ព្ទ
ដ៏រស់រវើកនៅលើផ្ទៃរាងក្រឡាការ៉ូ។ ព័ត៌មានដែលបង្ហាញនៅលើផ្ទៃរាងក្រឡាការ៉ូនោះ គឺជា
ព័ត៌មានទាន់ហេតុការណ៍ ឬព័ត៌មានផ្សាយផ្ទាល់ (Real time update)។ ម៉្យាងទៀត វាមាន
សមត្ថភាពអាចផ្ទេរទិន្នន័យ (ឯកសារ ចម្រៀង រូបភាព វីដេអូ ។ល។) ចុះឡើងជាមួយនឹង
ឧបករណ៍អេឡិចត្រូនិកដទៃដែលប្រើប្រាស់ Windows 8 ដូចជា កុំព្យូទ័រ ធែប្លិត និង Xbox
ជាដើម។ Windows Phone 8 មាន Internet Explorer 10 ធ្វើឲ្យអ៊ិនធឺណិតដើរលឿន និងមាន
កម្មវិធី Microsoft Office ដូច្នេះវាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាទីបំផុត។

 កាលបរិច្ឆេទចេញលក់

ស្មាតហ្វូនទាំងពីរម៉ូដែលនឹងត្រូវបញ្ចេញលក់នៅលើទីផ្សារមួយចំនួន នៅក្នុងឆ្នាំ ២០១២ នេះ។
ចំណែកឯទីផ្សារគោលដៅ តំលៃលក់ និងកាលបរិច្ឆេទចេញលក់ជាក់លាក់, Nokiaនឹងប្រកាស
ដំណឹងជាបន្តបន្ទាប់នៅពេលក្រោយ។

សំរង់លក្ខណៈនៃផលិតផល

 

 
សំភារៈថ្មីៗអមការប្រើប្រាស់ទូរស័ព្ទ

ទន្ទឹមនឹង Nokia Lumia 920 & Nokia Lumia 820, Nokia បានប្រកាសអំពីសំភារៈថ្មីៗជាច្រើន
មុខទៀត សម្រាប់ប្រើប្រាស់អមជាមួយទូរស័ព្ទ ដូចខាងក្រោម ៖

> The Fatboy Recharge Pillow ៖ ប្រដាប់សាកថ្ម Nokia ដោយពុំចាំបាច់ដោតខ្សែចូល ក្នុងទូរស័ព្ទ។
> JBL PowerUp Wireless Charging Speaker ៖ ធុងបាស Nokia ដែលអាចបំពង សំលេងដោយពុំ
   ចាំបាច់តខ្សែ។
> ស្ថានីយសាកថ្មទូរស័ព្ទដោយពុំបាច់ដោតខ្សែ ជាច្រើនកន្លែងដូចជា London Heathrow និង New
   York JFK Clubhouse Lounges និង Coffee Bean & Tea Leaf® ជូនអតិថិជនដើម្បី ភាពងាយ
   ស្រួល៕

ដោយ៖ សិលា
ប្រភព៖ NOKIA


Tags: Lumia 920 Lumia 820 camera PureView wireless charger nokia smartphone hightech