CamNews

បច្ចេកវិទ្យា 

Samsung នឹងបង្ហាញ Galaxy បន្ទាប់នៅថ្ងៃទី 15/8

ក្រុមហ៊ុន Samsung Electronics ទើបតែបានផ្ញើសារមួយទៅដល់បណ្តាអ្នកព័ត៌មាន
ជាមួយ
នឹងខ្លឹមសារថា នឹងមានឧបករណ៍ Galaxy ស៊េរីបន្ទាប់បង្ហាញខ្លួននៅថ្ងៃទី15/8
ខាងមុខនេះ។

បើទោះជាក្រុមហ៊ុនផលិតរបស់កូរ៉េខាងត្បូងនេះកំពុងតែរក្សាការសំងាត់ស្តីពីព័ត៌មាននៃផលិតផល
ថ្មីនេះ ប៉ុន្តែសារ "ការប្រកាសជាផ្លូវការនៃថ្ងៃបង្ហាញខ្លួនឧបករណ៍ Galaxy ថ្មី” បានធ្វើឲ្យបណ្តាអ្នក
ព័ត៌មានមានការយកចិត្តទុកដាក់យ៉ាងពិសេសលើផលិតផលថ្មីនេះ។

តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ផលិតផលថ្មីដែល Samsung ជិតធ្វើការបង្ហាញមុខនោះ
គឺជាស្មាតហ្វូន Galaxy Note 2 រឺជាស៊េរីថ្មីនៃ tablet Galaxy Tab Note ដែលតាមការប៉ាន់ស្មានវានឹង
បង្ហាញមុខភ្លាមនៅមុនថ្ងៃតាំងពិពណ៌ IFA 2012។

Galaxy ស៊េរីបន្ទាប់នឹងត្រូវបាន Samsung ដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី15 ខែសីហា

តាមព័ត៌មាននៅលើ glbenchmark បានឲ្យដឹងថានឹងមានឧបករណ៍ថ្មីមួយដែលមានលេខសំគាល់
GT-N7100 ត្រូវបានគេគិតថាវាជាស្មាតហ្វូន Galaxy Note 2 ជាមួយរូបសណ្ឋានមួយចំនួនដូចជា
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0.4 ICS, CPU Quad Core Exynos 4412 1.6GHz, Chip
ក្រាហ្វិក Mali-400 ដូចនឹង Galaxy S III ប៉ុន្តែមានកំរិតពន្លឺតែ 1280 x 720 pixel ប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ VB


Tags: Samsung Electronics Galaxy Note 2 tablet Galaxy Tab Note glbenchmark smartphone hightech