CamNews

ទូរស័ព្ទ 

Apple រៀបចំកម្មវិធី Promotion ដ៏ធំមួយ សម្រាប់ iPhone 5s និង 5c

គេហទំព័របច្ចេកវិទ្យា 9 to 5 Mac ដែលជាប្រភពព័ត៌មានមានជំនាញពីបណ្តាផលិតផលរបស់ Apple, បានបង្ហើបឲ្យដឹងពីកម្មវិធីបញ្ចុះតំលៃដ៏ធំមួយ សម្រាប់ iPhone 5s និង 5c នៅតាមបណ្តាហាងលក់ រាយរបស់ Apple។ នេះអាចជាសញ្ញាបង្ហាញឲ្យឃើញ ពីថ្ងៃបង្ហាញខ្លួន iPhone 6 កំពុងតែខិតជិតមក ដល់។

តាមរយះកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់ នឹងអាចធ្វើការផ្លាស់ប្តូរ iPhone ចាស់ យក iPhone (5s ឬ 5c) ជាមួយនឹងតំលៃដ៏សមរម្យ។ ប្រភពព័ត៌មានពី 9to5Mac បានឲ្យដឹងថា Apple ក៏កំពុងតែបង្កើនតំលៃ ទិញ iPhone ចាស់ មកវិញ ដើម្បីបង្កើនបរិមាណលក់ដល់ iPhone ទាំងពីរម៉ូដែល ដែលបានបង្ហាញ ខ្លួន កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ។

ក្នុងពេលដែលកាលវិភាគបង្ហាញណែនាំ iPhone ថ្មីប្រចាំឆ្នាំរបស់ Apple ស្ថិតនៅក្នុងខែកញ្ញា ព្រឹត្តិ ការណ៍ដែល Apple ជុំរុញខ្លាំង នូវកម្មវិធី Promotion iPhone ថ្មីនេះ បានបង្ហាញឲ្យឃើញថា Apple អាចនឹងកំពុង ជុំរុញឲ្យកាន់តែលឿន នៃដំណើរការរៀបចំព្រឹត្តិការណ៍នបង្ហាញណែនាំ iPhone ទំហំធំ (4,7 inch ឬ 5,5 inch)។ មុននេះ ការវិភាគមួយចំនួន ក៏បានបង្ហាញឲ្យឃើញថា ក្នុងដំណាក់កាលនៃ ការរង់ចាំ iPhone 6 ប្រាកដណាស់បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ iPhone 2013 ទាំងពីរម៉ូដែល៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Apple big promotion iPhone 5s iPhone 5c Smartphone Hightech