CamNews

ទូរស័ព្ទ 

iPhone គំរូសាកល្បងត្រូវបានដាក់លក់ក្នុងតំលៃ 10.000 USD

ក្នុងពេលដែលព័ត៌មានចចាមអារាមជាច្រើនពី iPhone 5 កំពុងតែធ្ធើឲ្យរញ្ជួយពេញពិភព
បច្ចេកវិទ្យា
ថ្មីៗនេះនៅលើគេហទំព័រមួយ ទើបតែលេចចេញនូវគំរូទូរស័ព្ទសាកល្បងនៃ
iPhone 4 បង្កឲ្យ
មានការចាប់អារម្មណ៍ច្រើនគួរសមដែរ។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃផលិតផលនេះ គឺនិមិត្តសញ្ញា Poke Ball លើផ្នែកខាងក្រោយ
នៃទូរស័ព្ទ (មិនមែនជា logo "Apple") និងអក្សរ iPhone ត្រូវបានជំនួសដោយអក្សរ Prototype ដែល
ជារឿងមួយយើងមិនដែលបានឃើញពីមុនមក។ ទូរស័ព្ទនេះត្រូវបានដាក់លក់នៅលើ eBay ជាមួយ
តំលៃចាប់ផ្តើម 4.500 USD និងតំលៃសំរាប់លក់គឺដល់ទៅ 10.000 USD។
 
រូបភាពដំបូងបានឲ្យឃើញថា ទូរស័ព្ទ iPhone 4 គំរូសាកល្បង មិនបានធ្វើការដំឡើងភ្ជាប់ដោយចាប់
ខ្ចៅនោះទេ គឺប្រើប្រាស់គ្រឿងយន្តកិបភា្ជប់យ៉ាងពិសេស។ ប៊ូតុងពីរសំរាប់បន្ថយ និងតំឡើងសំលេង
ក៏មិនឃើញមានដាក់សញ្ញា(+) និង(-)នៅពីលើ។ ទន្ទឹមនឹងនោះ Smartphone បានប្រើប្រាស់Software
Testដោយឡែករបស់ Appleមិនមែន iOSឡើយ ហើយប្រើប្រាស់
font អក្សរ Adobe Myriad សរសេរ
អក្សរនៅលើផ្នែកខាងក្រោយទូរស័ព្ទ៕
ដោយ៖ សិលា
ប្រភព៖ k14 & VE


Tags: iPhone testing sale $ 10000 apple smartphone hightech