ចាប់ពីទូរស័ព្ទ iPhone 4 ទៅ, ទូរស័ព្ទ iPhone ជំនាន់ក្រោយ ត្រូវបានរចនាឡើងជាមួយរូបរាងការ៉េ
ជ្រុងៗ ដូច្នេះវាគឺជាទូរស័ព្ទមួយ ក្នុងចំណោមចំនួនទូរស័ព្ទដ៏តិចតួច ដែលអាចដាក់បញ្ឈរត្រង់ នៅ
លើផ្ទៃរាបស្មើ ដោយមិនចាំបាច់ផ្អែកនឹងអ្វីឡើយ។ គុណសម្បត្តិត្រង់ចំនុចនេះ stuio Aatma បានធ្វើ
វីដេអូមួយ ដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ ក្នុងនោះពួកគេបានរៀប iPhone ចំនួន ១០.០០០ គ្រឿង
ដាក់បញ្ឈរជិតៗគ្នា ហើយចាប់ផ្តើមផ្តួលវា ឲ្យដួលបន្តកន្ទុយគ្នាតាមបែបផែន domino។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺពួកគេបានគណនាជាពេលវេលាមួយ ដែលសមហេតុផល:
ឧទាហរណ៍ពេលរត់របស់ជណ្តើរយន្ត (វិនាទីទី ២៥) ដើម្បីកុំឲ្យវាបង្អាក់ការរត់ជាស៊េរី domino នេះ។
ជាពិសេសនៅចុងបញ្ចប់នៃវីដេអូនេះទូរស័ព្ទ iPhone ជាច្រើនគ្រឿងសុទ្ធតែត្រូវបានបើកឡើង ហើយ
បង្កើតបានជាផ្ទៃអេក្រង់ដ៏ធំមួយ ជាមួយខ្លឹមសារដែលគេចង់បង្ហាញ។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ TTE