GoldGenie ជាក្រុមហ៊ុនរចនា ម៉ូដទំនើបមួយ ដែលមានជំនាញច្នៃមូដ ពីវត្ថុផ្សេងៗឲ្យទៅជា
របស់មានតម្លៃខ្ពស់ ដែលថ្មីៗនេះ បានរចនានូវ ស្មាតហ្វូន HTC One ឲ្យទៅជាមាស ដែល
លក់ក្នុង តម្លៃមួយដ៏ខ្ពស់។
យោងតាមសេចក្ដីប្រកាសរបស់ GoldGenie បានឲ្យដឹងថា ខ្លួននឹងដាក់លក់ HTC One មាស
នៅលើទីផ្សារ ក្នុងតម្លៃចាប់ពី ២៩០០ដុល្លារអារិក។ អតិថិជនដែលចាប់អារម្មណ៍ អាចធ្វើការ
ជ្រើសរើសបាន ព្រោះថាក្រុមហ៊ុនបានផលិត HTC One មាស ៣ម៉ូដែល ដែលតម្លៃមានចាប់
ពី ២៩០០ ដល់ ៣២០០ ដុល្លារអាមេរិក ចំណែកឯលក្ខណៈ ពិសេសនោះគឺ ដូចគ្នាទៅនឹង
HTC One។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខាងលើ មិនបានបញ្ជាក់ថា HTC One មាសនេះ ផលិតឡើង
ពីមាសសុទ្ធ ឬមាសលាយ ទម្ងន់ប៉ុន្មានទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល