CamNews

បច្ចេកវិទ្យា 

វិធីសាស្រ្ត៧យ៉ាងដើម្បីឲ្យ ថ្មiPhoneប្រើបានយូរ

នៅពេលដែលមនុស្សជាច្រើនកាន់តែជាប់ចិត្តក្នុងការប្រើប្រាស់ស្មាតហ្វូន រយះពេល
នៃការ
ប្រើប្រាស់ថ្ម គឺជាចំនុចដែលគួរឲ្យចាប់អារម្មណ៍ជាពិសេស។ PCMag បានចែក
រំលែកពីរបៀប
អូសបន្លាយរយះពេលនៃការប្រើប្រាស់ថ្មរបស់ iPhone។

1. បិទ Notification កាន់តែច្រើនកាន់តែល្អ

ចំពោះVersion iOS ស៊េរីចាស់Notification គឺជាមូលហេតុសំខាន់មួយដែលធ្វើឲ្យ iPhoneឆាប់អស់ថ្ម។

ដើម្បីអនុវត្តវិធីសាស្រ្តនេះ អ្នកជ្រើសរើស Setting => Notification, ហើយចុចលើសញ្ញាព្រួញមុខ
ពាក្យ(Phone, Message, Reminders) រឺកម្មវិធីមួយចំនួនទៀតដូចជា (ឧ: Words With Friends,
Zillow …) រួចហើយអូសរកពាក្យ (Notification Center) នៅខាងលើដោយជ្រើសរើសយក បិទ
"Off"។ Notification នៅសល់កាន់តែតិច រយះពេល Stand by កាន់តែយូរ។

2. បិទ Location Services

អ្នកគួរតែបិទនូវ Location Services វាជាវិធីដ៏ល្អសំរាប់អូសបន្លាយរយះពេលប្រើប្រាស់ថ្ម ពេល
ដែល GPS របស់ iPhone ប្រើប្រាស់ថាមពលច្រើន។ របៀបចូលៈ ជ្រើសរើស Setting =>Location
Services ហើយជ្រើសរើស "Off" សំរាប់បិទទាំងអស់ Location Services រឺចុចបិទកម្មវិធីម្តងមួយៗ
ដែលមាននៅផ្នែកខាងក្រោម។

3. ត្រួតពិនិត្យ email ប្រចាំថ្ងៃ

បណ្តា SMS push ដែលផ្ញើមកថ្មីៗជាប្រចាំក៏ធ្វើឲ្យថាមពលថ្មឆាប់អស់ផងដែរ។ របៀបចូលបិទៈ
ចូល Setting => Mail, Contacts, Calendars => Fetch New Data, អូសរកពាក្យ Push ហើយចុច
Off និងពាក្យ Fetch ជ្រើសយក Manually ។

4. យកចិត្តទុកដាក់ទៅលើសញ្ញាណនៃសេវា

បើសិនស្ថិតនៅតំបន់សេវាខ្សោយរយះពេលយូរ iPhone នឹងខិតខំចាប់សេវាខ្លាំងជាងមុន។ កត្តា
នេះធ្វើឲ្យរយះពេលប្រើប្រាស់ថ្មឆាប់អស់ជាងមុន។ បើសិនជា iPhone ស្ថិតនៅកន្លែងដែលមាន
សេវាខ្សោយ ហើយមិនមានការប្រើប្រាស់អ្វីទេនោះ ថ្មរបស់វានឹងអស់ពាក់កណ្តាលតែក្នុងរយះ
ពេល8ម៉ោង។ វិធីដោះស្រាយគ្មានអ្វីក្រៅពីបិទទូរស័ព្ទឡើយ។

5. ត្រួតពិនិត្យការ Update របស់ Software

ជាមួយនឹង iOS 5 អ្នកអាចត្រួតពិនិត្យ Update ប្រព័ន្ធប្រតិបត្តិការ iOS បានភ្លាមនៅលើទូរស័ព្ទ
របស់អ្នកផ្ទាល់ដោយចូល Setting => General => Software Update។

6. ប្រើប្រាស់ Mode សន្សំសំចៃថ្ម

ក្រៅពីនេះ អ្នកក៏អាចប្រើប្រាស់របៀបសាមញ្ញៗក្នុងការសន្សំសំចៃរយះពេលប្រើប្រាស់ថ្ម ដូចជា
បន្ថយកំរិតពន្លឺនៃអេក្រង់ បិទ Wi-Fi, Bluetooth …ក្នុងនោះការបន្ថយកំរិតពន្លឺនៃអេក្រង់មានប្រសិទ្ធិ
ភាពជាងគេ។

7. ប្រើប្រាស់ Reserve Battery Cover

Reserve Battery Cover របស់បណ្តាក្រុមហ៊ុនដូចជា Kensington, Mophie … ត្រូវបានរចនាក្រោម
ទំរង់ជាស្រោម ជួយការពារ និងអូសបន្លាយរយះពេលប្រើប្រាស់ថ្មរបស់ iPhone 4 រឺ iPhone 4S
បានដល់ទ្វេដង។ តំលៃរបស់ Reserve Battery Cover មួយប្រហែល 70 USD ៕

ដោយ៖ សិលា
ប្រភព៖ zing


Tags: prolong iPhone battery hightech