CamNews

ថេបប្ល៊ែត 

Acer បង្ហាញផលិតផល ប្រកួតប្រជែងជាមួយ iPad mini

ជាមួយអេក្រង់ទំហំ 7,9 inch យើងពិតជាអាចស្មានដឹងបានថា​ គំរូ Tablet ថ្មីបំផុតរបស់ Acer ម៉ាក
A1-810 មានគោលដៅប្រកួតប្រជែងជាមួយផលិតផលណា។

តាមប្រភពពីគេហទំព័របច្ចេកវិទ្យា PhoneArena បានឲ្យដឹងថា tablet ថ្មីរបស់ Acer នេះ នឹងបំពាក់
CPU របស់ Mediatek ដែលមានឈ្មោះថា MT8125 ជាមួយ Quad Core Cortex-A9 ល្បឿន 1.2
GHz ។ វានឹងមាន 1GB RAM និង 16GB មេម៉ូរីក្នុង។ កាមេរ៉ាខាងមុខ និងខាងក្រោយ មានទំហំ
0.3 MP និង 5MP។ វានឹងដំឡើងរួចជាស្រេចនូវ Android 4.2 និងមានថ្មទំហំ 3250 mAh។

បច្ចុប្បន្ន ក្រុមហ៊ុនលក់រាយមួយរបស់បារាំង កំពុងអនុញ្ញាតឲ្យអតិថិជន ធ្វើការកុម្មង់ទិញ ក្នុងតំលៃ
200 euro (ប្រហែល 260 USD)។ A1-810 ត្រូវបានសន្និដ្ឋាននឹងបង្ហាញខ្លួននៅថ្ងៃទី ០៣ ខែ មិថុនា
ខាងមុខនេះ ៕

ដោយ៖ សិលា
ប្រភព៖ MN


Tags: Acer mini iPad tablet hightech