CamNews

ទូរស័ព្ទ 

Foxconn: 'iPhone 5 នឹងធ្វើឲ្យ Galaxy S III ថមថយឥទ្ធិពល'

Terry Gou នាយកប្រតិបត្តិក្រុមហ៊ុនតៃវ៉ាន់បាននិយាយថា អ្នកប្រើប្រាស់គួរតែរង់ចាំ
ទូរស័ព្ទ
ស៊េរីថ្មីរបស់ Apple ព្រោះថាពេលវាដាក់ចេញលក់ ផលិតផលនេះនឹងធ្វើឲ្យ
បណ្តា Smartphone
s ដែលកំពុងតែ "Hot" បំផុតនៅលើទីផ្សារ សាបរលាបវិញ។

ជាក់ស្តែងពេលឆ្លើយតបនឹងសំណួររបស់កាសែត ChinaTimes, គាត់មិនបានប្រាប់ឲ្យដឹងថា ចំនុច
ពិសេសរបស់ iPhone ជំនាន់ក្រោយធៀបទៅនឹងទូរស័ព្ទផ្សេងទៀតជាអ្វីឡើយ។

ទន្ទឹមនឹងពេលនេះ Samsung ទើបតែបញ្ចេញលក់ទូរស័ព្ទស៊េរីទំនើប Galaxy S III នៅអាមេរិចតាម
រយះក្រុមហ៊ុនទូរគមនាគមន៍ ៥ក្រុមហ៊ុន។

រូបភាពសិប្បនិមិ្មត iPhone ជំនាន់ទី៦

Foxconn ទើបតែធ្វើការវិនិយោគទឹកប្រាក់ចំនួន ៨០០លានដុល្លារ ដើម្បីទិញភាគហ៊ុន ១០% របស់
Sharp និងអនុញ្ញាតធ្វើសហប្រតិបត្តិការរោងចក្រផលិតបន្ទះ(Panels) នៅ Sakai (ជប៉ុន)។ រោងចក្រ
នេះត្រូវបានចាត់ទុកថា នឹងជាកន្លែងដំណើរការផលិតអេក្រង់សំរាប់ iPhone 2012 រឺក៏ Apple TV។
"គុណប្រយោជន៏ពី marketing របស់ Foxconn រួមផ្សំនឹងភាពខ្លាំងក្នុងការផលិតអេក្រង់របស់ Sharp
នឹងអាចយកជ័យជំនះលើគូប្រជែង Samsung ក្នុងពេលអនាគត", Gou និយាយឲ្យដឹង។

iPhone 2012 លទ្ធភាពនឹងចេញលក់នៅចុងឆ្នាំនេះ។ វានឹងត្រូវបំពាក់នូវអេក្រង់ទំហំ ៤ inch កំរិត
ពន្លឺ Retina ដែលជួយឲ្យរូបភាពច្បាស់ត្រជាក់ភ្នែក។ ក្រៅពីនេះ វាក៏បានបំពាក់នូវក្រាហ្វិកដែលខ្លាំង
ថតរូបបានល្អជាងមុន និង 4G LTE៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5 Galaxy S III smartphone hightech