បន្ទាប់ពីជិតកន្លះឆ្នាំឲ្យប្រើសាកល្បង ថ្មីៗនេះ Sony បានផ្គត់ផ្គង់ជាផ្លូវការនូវសេវាកម្ម my Xperia
ដល់អតិថិជនរបស់ខ្លួន។ នេះគឺជាសេវាកម្មអនឡាញ (Online) មួយ ដែលជួយឲ្យអ្នកប្រើប្រាស់
អាចការពារ គ្រប់គ្រងឯកសារ កំណត់រកទីតាំង ស្មាតហ្វូន Xperia របស់ខ្លួនពីចម្ងាយ។
សេវាកម្មចាប់ផ្តើមដំណើរការជាបណ្តើរៗ ទូទាំងពិភពលោក។ បើសិនជាស្មាតហ្វូនរបស់អ្នក
ស្នើសុំឲ្យ Update គឺមានន័យថា អ្នកអាចប្រើប្រាស់សេវាកម្មនេះបានហើយ។ បន្ទាប់ពីធ្វើ
ការ Update វានឹងមាន Software ថ្មីមួយ លេចចេញឡើងនៅលើស្មាតហ្វូនរបស់អ្នក ហើយ
និងភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយនឹង My Xperia។ ដើម្បីគ្រប់គ្រងទូរស័ព្ទ អ្នកត្រូវចូលក្នុងគេហ
ទំព័រ https://myxperia.sonymobile.com/ ។
សេវាកម្ម "my Xperia" នឹងអនុញ្ញាតឲ្យអ្នកប្រើស្មាតហ្វូន Xperia 2012 និង 2013 អាចបញ្ជាពី
ចម្ងាយ ជាមួយស្មាតហ្វូនរបស់ខ្លួន ដូចខាងក្រោម៖
ដោយ៖ សិលា
ប្រភព៖ TTE