ថ្មីៗនេះ DigiTimes គ្រាន់តែបានផ្គត់ផ្គង់ឲ្យពួកយើងតែព័ត៌មានចចាមអារាមមួយចំនួន ស្តីពី
Nokia កំពុងតែធ្វើការអភិវឌ្ឍន៍ tablet 10" ប្រើ Windows RT, និងពេលវេលានៃការបង្ហាញ
ខ្លួនរបស់វាតែប៉ុណ្ណោះ។ ថ្ងៃនេះ តាមប្រភពមួយពីគេហទំព័រ The Verge បានបន្ថែមឲ្យដឹង
នូវព័ត៌មានថ្មីមួយចំនួនទៀតពី Hardware ក៏ដូចជាឧបករណ៍ដែលភ្ជាប់មកជាមួយនឹង tablet
Nokia នេះ។
ក្នុងនោះ tablet Nokia ត្រូវបានគេប៉ាន់ស្មានថា នឹងបំពាក់នូវរន្ធ Connector ពីររួមមានរន្ធ HDMI
និងរន្ធ USB (full-size), ក្រៅពីនេះលទ្ធភាពច្រើន វានឹងត្រូវបំពាក់អេក្រង់ទំហំ 10"1, ប្រើប្រាស់
រួមជាមួយបច្ចេកវិទ្យា Display អេក្រង់នៅលើ Surface RT បច្ចុប្បន្ន (កំរិតពន្លឺ HD, ClearType)។
តាមប្រភពដដែល tablet Nokia នេះអាចនឹង Support 4G LTE ដែលសន្យាថាល្បឿននៃការ
បញ្ជូនទិន្នន័យផ្សេងៗលឿនជាងច្រើន បើប្រៀបជាមួយបច្ចេកវិទ្យា 3G សព្វថ្ងៃ។
រូបភាពច្នៃប្រឌិត
The Verge បានបន្ថែមថា Nokia កំពុងធ្វើការរចនាម៉ូដ និងអភិវឌ្ឍដោយខ្លួននូវ Keyboard ដាច់
មួយដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង Touch Cover រឺ Type Cover សព្វថ្ងៃរបស់ក្រុម
ហ៊ុន Microsoft។ ជាក់ស្តែង អ្វីដែលខុសប្លែកនោះគឺ Nokia កំពុងចង់ផលិតដោយដាក់ថ្មចូលក្នុង
ឧបករណ៍ទាំងនោះតែម្តង ដើម្បីបង្កើនរយះពេលនៃការប្រើប្រាស់ tablet។ ក្រៅពីនេះ វាក៏មាន
រន្ធ USB ពីរទៀតដើម្បីបំពេញបន្ថែមការ Connect ពីឧបករណ៍ផ្សេងៗទៀតជាមួយ tablet ៕
ដោយ៖ សិលា
ប្រភព៖ tte