CamNews

ទូរស័ព្ទ 

Lumia 928 សំបកធ្វើពី អាលុយមីញ៉ូម ជិតបង្ហាញខ្លួន

ស្មាតហ្វូននេះ អាចប្រើប្រាស់រូបសណ្ឋានដូចនឹង Lumia 920 ប៉ុន្តែសំបកធ្វើពីអាលុយមីញ៉ូម
មានអំពូល flash និងសំរាប់តែប្រព័ន្ធទូរស័ព្ទ Verizon Wireless (អាមេរិច) ប៉ុណ្ណោះ។

គំរូស្មាតហ្វូនសំបកធ្វើពីអាលុយមីញ៉ូមរបស់ Verizon Wireless (អាមេរិច) ដែលរៀបចំបង្ហាញ
ខ្លួននៅខែមេសា ខាងមុខនេះ មានឈ្មោះថា Lumia 928។ ជាក់ស្តែង បើតាម The Verge ការ
រចនាម៉ូដរបស់វា ក៏មានការផ្លាស់ប្តូរខ្លះដែរ មានផ្នែកខ្លះដូចនឹង Lumia 720 ជាមួយនឹងកម្រាស់
ស្តើង និងស្រាលជាង Lumia 920។

Lumia 928 អាចនឹងត្រូវបំពាក់បន្ថែមនូវអំពូល flash Xenon ដែលដាក់នៅស្របនឹងអំពូល LED។
តាមរយះអំពូល flash Xenon នេះ ស្មាតហ្វូនអាចថតរូបបានល្អជាងមុន ក្នុងលក្ខខណ្ឌខ្វះពន្លឺ។

គំរូ Lumia 928 មានរូបសណ្ឋានស្រដៀងនឹង Lumia 920
រូបភាព: Wmpoweruser

រូបសណ្ឋានផ្សេងមួយចំនួនទៀតរបស់ Lumia 928 គឺមិនខុសគ្នាអីច្រើននឹង Lumia 920 ទេ។ ម៉ូដែល
នេះត្រូវបានបំពាក់នូវអេក្រង់ OLED 4,5 inch កំរិតពន្លឺស្តង់ដារ HD (1.280 x 768 pixel)។ ស្មាតហ្វូន
ប្រើប្រាស់ CPU Qualcomm Snapdragon S4 Dual Core ល្បឿន 1,4 GHz, RAM 1 GB ជាមួយនឹង
ថ្ម 2.000 mAh។ ក្រៅពីនេះ វាក៏មាន Support NFC និងឆ្នាំងសាកអត់ខ្សែផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Lumia 928 aluminum nokia smartphone hightech