CamNews

ថេបប្ល៊ែត 

Tablet ដ៏មាំរបស់ Panasonic តំលៃលក់ ៣,៣៤៩ ដុល្លារ

គំរូ tablet ថ្មីរបស់ Panasonic មានឈ្មោះថា Toughbook H2។ វាមានស្តង់ដារ IP65 និង MIL-
STD-810G, ដែលមានន័យថា ផលិតផលនេះអាចការពារ និងប្រឆាំងបាននូវភាព កូសឆូត
រំញ័រ សំណើម និងអាកាសធាតុក្តៅខ្លាំង។ ទន្ទឹមនឹងនោះ ម៉ូដែលនេះ នៅអាចការពារបានការ
ហុយចូលនៃធូលី ការជ្រាបចូលនៃទឹក និងអាចទប់ទល់បានដោយមិនមានអ្វីកើតឡើង នូវការ
ធ្លាក់ចុះ ពីកំរិតកំពស់ប្រហែល 1,8 m ។

ចំនុចពិសេសផ្សេងមួយទៀតគឺ ការរចនាម៉ូត H2 អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការ
សម្អាត ស្លាបកង្ហារត្រជាក់ នៅខាងក្នុងឧបករណ៍ ដែលជួយកាត់បន្ថយដល់ការឆ្លងមេរោគ ពីធាតុ
ដែលបង្កមេរោគ នៅជាប់កង្ហារនោះ។ Toughbook H2 មានទម្ងន់ 1,58 kg មាន Support Wi-Fi n,
Bluetooth 4.1, 3G, 4G, GPS រន្ធដោតកាតមេម៉ូរី និងម៉ាស៊ីនស្កេន barcode

Panasonic Toughbook H2 ត្រូវបានបំពាក់នូវ Chip Intel Core i5-3427U ល្បឿន 2,8 GHz, hard
drive
500 GB រួមជាមួយថ្មពីរគ្រាប់ ដែលអនុញ្ញាតឲ្យ Tablet អាចប្រើបាន ៧ម៉ោងជាប់គ្នា។ អេ-
ក្រង់របស់គំរូ Tablet នេះ មានកំរិតនៃភាពភ្លឺច្បាស់ (brightness) ឡើងដល់ 6000 nits និងមានលទ្ធ
ភាពធន់នឹងចំណាំងពីពន្លឺព្រះអាទិត្យ ពេលប្រើក្រោមកំដៅថ្ងៃ។

តាមការសន្និដ្ឋាន Toughbook H2 នឹងត្រូវបានដាក់លក់នៅអាមេរិច ក្នុងតំលៃ 3.349 USD ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Panasonic Toughbook H2 tablet hightech