LG G Pro 2 មានការរចនាម៉ូតស្រដៀងនឹង LG G2 ដោយមានស៊ុមព័ទ្ធអេក្រង់ (benzel) ដ៏ស្តើង និងប៊ូតុងចុច នៅផ្នែកខាងក្រោយ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5,9 inch Full HD 1.080 x 1.920 pixel, បន្ទះ IPS និងប្រើ Android 4.4 Kitkat។ វាប្រើប្រស់ Chip Quad Core Snapdragon 800 2,26 GHz, 3GB RAM, មេម៉ូរីក្នុង 32GB និងអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត MicroSD។ ស្មាតហ្វូនមានថាមពលថ្ម 3.200 mAh។
ទន្ទឹមនឹងនោះសមត្ថភាពថតរូបរបស់ G Pro 2 ក៏ត្រូវបានអាប់ឌេត ប្រសើរជាងមុន ជាមួយនឹង ទំហំ 13 MP បច្ចេកវិទ្យា ការពាររំញ័រ និងអំពូល Flash។ កាមេរ៉ានេះ ថែមទាំងអាចថតវីដេអូ ប្រភេទ 4K (កំរិតរីសូលុយហ្សិន Ultra HD) ផងដែរ។
និយាយពីតំណភ្ជាប់ LG G Pro 2 មានផ្គត់ផ្គង់ LTE-A របស់ប្រទេសកូរ៉េ, NFC និងបណ្តាតំណ ភ្ជាប់មូលដ្ឋានផ្សេងទៀត ដូចជា Wi-Fi, Bluetooth។
បើតាម LG, G Pro 2 នឹងត្រូវបានដាក់លក់ នៅចុងខែនេះ ឯប្រទេសកូរ៉េ ដែលមានបីពណ៌ផ្សេង គ្នាគឺពណ៌ស ខ្មៅ និងពណ៌ទឹកប្រាក់។ បច្ចុប្បន្ន ព័ត៌មានស្តីពីតំលៃលក់ នៅទាន់ត្រូវបាន LG បង្ហើបឲ្យដឹង នៅឡើយទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing