CamNews

ទូរស័ព្ទ 

iPhone 5S, iPad 5 នឹងអាចបង្ហាញខ្លួន នៅពាក់កណ្តាលឆ្នាំ 2013

ការរីកចំរើនយ៉ាងខ្លាំងក្លារបស់បណ្តាផលិតផល Android អាចជាហេតុផលចម្បងដែល
ធ្វើ
ឲ្យ Apple ផ្លាស់ប្តូរពេលវេលានៃការបង្ហាញខ្លួនផលិតផលថ្មីៗរបស់ខ្លួន។

ព័ត៌មានចចាមអារាមដែលលេចចេញជាបន្តបន្ទាប់ ក្នុងពេលកន្លងមកបានឲ្យដឹងថា Apple នឹងឆាប់
ធ្វើការបង្ហាញខ្លួនផលិតផលស៊េរីថ្មីរបស់ខ្លួនគឺ iPhone 5S និង iPad 5 នៅពាក់កណ្តាលឆ្នាំ2013 គឺ
ឆាប់ជាងមុនបន្តិច បើប្រៀបជាមួយកាលវិភាគបង្ហាញខ្លួនកាលពីឆ្នាំមុនៗនេះ។ DigiTimes បាននាំ
សំដីពីប្រភពដែលគួរឲ្យជៀជាក់មួយបានឲ្យដឹងថា បណ្តាដៃគូសហការក្នុងការផលិត Hardware
របស់ Apple នឹងទទួលបាន Order ប្រហែលនៅខែមីនា រឺមេសា ឆ្នាំ2013 ខាងមុខនេះ។

បកស្រាយលើបញ្ហាខាងលើ ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថា Apple កំពុងខិតខំកាត់បន្ថយ
ល្បឿននៃការប្រកួតប្រជែងពីសំណាក់ផលិតផល Android ដែលជាគូប្រកួតសំខាន់របស់ខ្លួន តាម
រយះការបង្កើនល្បឿននៃការបង្ហាញខ្លួន Version iPhone, iPad ថ្មី។ ក្រៅពីនេះ ការដែលបង្ហាញ
ខ្លួន iPhone នៅចុងឆ្នាំ បានធ្វើឲ្យ Apple ជួបបញ្ហាលំបាកក្នុងការផ្គត់ផ្គង់តម្រូវការរបស់អតិថិជន៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: iPhone 5S iPad 5 launche mid-2013 smartphone hightech