យោងតាមព័ត៌មានចេញផ្សាយដោយក្រុមហ៊ុន Nokia បានបញ្ជាក់ថាផ្សារផ្គត់ផ្គង់កម្មវិធី
ទូរស័ព្ទរបស់ Nokia ឬ �Nokia Store�ទទួលបានការចូលទៅដោនឡូដ ប្រមាណ ១៣លាន
ដងក្នុងមួយថ្ងៃៗ នាពេលបច្ចុប្បន្ននេះ ដែលក្នុងនោះចំនួននៃការដោនឡូដប្រមាណជាង
៣០% គឺបានមកពីទូរស័ព្ទNokia ប្រភេទ S40។
ប្រភពដដែលក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមកម្មវិធីប្រមាណជាង ១០០.០០០(មួយ
រយពាន់) កម្មវិធីនៅក្នុងNokia Store,កម្មវិធីលំដាប់កំពូលចំនួន ៥ ប្រចាំឆ្នាំ ២០១១ ដែល
ត្រូវអតិថិជនដោន ឡូដយកទៅប្រើច្រើនលើសលប់នោះគឺ ៖ Facebook Chat, eBuddy
Messenger, WhatsApp Messenger, High Speed 3D Games, Skype។
ចំណែកឯផលិតផល Nokia ដែលត្រូវអតិថិជនប្រើប្រាស់ដើម្បីដោនឡូដកម្មវិធីពី Nokia
Store ប្រចាំឆ្នាំ ២០១១ នោះគឺ Nokia N8, Nokia XPRESS MUSIC, Nokia 5233, Nokia
5230, Nokia C3-00។
ប្រភព៖ Nokia