CamNews

ទូរស័ព្ទ 

Samsung ចេញលក់​ Galaxy Note II ពណ៌ផ្កាឈូក អបអរទិវាក្ដីស្រឡាញ់

ក្រុមហ៊ុនផលិតទូរស័ព្ទដៃ កូរ៉េ Samsung ត្រូវបានគេប្រសិទ្ធនាមថា ជាក្រុមហ៊ុនដែលជាប់
ចំណាត់ថ្នាក់កំពូល ក្នុងការចេញម៉ូដស្មាតហ្វូន ពណ៌ផ្កាឈូកសម្រាប់ ទិវានៃក្ដីស្រឡាញ់។

នៅឆ្នាំនេះក៏មិនខុស ពីឆ្នាំមុនៗផងដែរដោយ ក្រុមហ៊ុន Samsung បានចេញនូវទូរស័ព្ទដៃ
Galaxy Note II ពណ៌ផ្កាឈូក សម្រាប់ទិវានៃក្ដីស្រឡាញ់។ តំណាងក្រុមហ៊ុន ប្រចាំប្រទេស
តៃវ៉ាន់ បានបង្ហាញនូវ រូបភាពនៃGalaxy Note II ពណ៌ផ្កាឈូកជាច្រើនសន្លឹក ប៉ុន្តែមិនបាន
បញ្ជាក់ថា Galaxy Note II ពណ៌ផ្កាឈូកនេះ ចេញលក់នៅក្នុង ប្រទេសណាខ្លះនោះទេ។

គួរបញ្ជាក់ផងដែរថា Galaxy Note II មានប្រតិបត្តិការ Android 4.1.1 អង្គប្រតិបត្តិ Quad-core
1.6GHz និងកាមេរ៉ាទំហំ ៨មេហ្គាភិចសែល អេក្រង់ប្រភេទ Super AMOLED៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: samsung galaxy note II pink color smartphone hightech