CamNews

ថេបប្ល៊ែត 

Google ធ្វើឲ្យភ្ញាក់ផ្អើលជាមួយនឹងស្ប៉តពាណិជ្ជកម្ម បែបកំប្លែង

Google ទើបតែសហការជាមួយនឹងអ្នកប្រដាល់ Georges St-Pierre (ជនជាតិ Canada)
ផលិតនូវស្ប៉តពាណិជ្ជកម្ម Tablet Nexus 7 បែបកំប្លែងមួយ។ នៅក្នុងឃ្លីបនេះអ្នកនឹង
បានឃើញ ninja បីនាក់មកដណ្តើមយក Nexus 7 ប៉ុន្តែសុទ្ធតែបរាជ័យ។ ជាចុងក្រោយ
St-Pierre ក៏បានឲ្យគូសត្រូវទាំងនោះប្រើសាកល្បងនូវ tablet របស់ខ្លួន។

Nexus 7 ស្រោបដោយសំបកជ័រប្រឆាំងការឆ្កូតបានខ្ពស់ និងមានអ៊ីណុកព័ទ្ធជុំវិញគែមទូរស័ព្ទ។
Tablet នេះមានកាសប្រភេទ 3,5mm, រន្ធ microUSB, អេក្រង់ 7 inch ជាមួយកំរិតពន្លឺ 1.280 x 800
pixel, panels IPS និងកញ្ចក់ដ៏រឹងមាំ Gorilla Corning។

ឈុតឆាកនៅក្នុងឃ្លីបពាណិជ្ជកម្ម Tablet Nexus 7

ក្រៅពីនេះ Nexus 7 បានបំពាក់នូវ Chip Quad Core Tegra 3, card ក្រាហ្វិក GeForce, RAM 1GB, មេម៉ូរីក្នុង 8GB, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean, camera ខាងមុខ 1.2MP, អាចភ្ជាប់ Wi-Fi n, Bluetooth, GPS, NFC និងថ្មអាចប្រើបាន 9ម៉ោងជាប់គ្នា៕

Clip ស្ប៉តពាណិជ្ជកម្ម Nexus 7

ដោយ៖ សិលា
ប្រភព៖ k14


Tags: video Tablet Google Nexus 7 hightech