CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google Translate នៅលើ Android Support ការបកប្រែភាសា ដោយមិនត្រូវការ Internet

Google ទើបតែធ្វើការអាប់ហ្គ្រេតនូវ Application Translate នៅលើ Android ឡើង Version ថ្មី
ក្នុងនោះការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់បំផុតគឺ app បាន Support កញ្ចប់ភាសាប្រភេទ Offlie ។
ចាប់ពីពេលនេះ អ្នកអាចធ្វើការដោនឡូតជាមុន នូវកញ្ចប់ភាសាមួយដែលអ្នកច្រើនប្រើ ហើយ
Google Translate នឹងធ្វើការបកប្រែភ្លាម បើទោះជាឧបករណ៍មិនមានភ្ជាប់អ៊ីនធឺណេតក៏ដោយ។

Google បានឲ្យដឹងថា ភាសាសរុបទាំងអស់មាន ៥០ ភាសាដែលត្រូវបាន Support ជាប្រភេទ
Offline ។ ដើម្បីប្រើប្រាស់កម្មវិធីនេះ អ្នកចុចចូលប៊ូតុង Menu រួចចុច Offline Languages ហើយ
ជ្រើសរើស ភាសាដែលអ្នកត្រូវការដោនឡូត។

ដោនឡូត Application Google Translate ដោយឥតគិតថ្លៃនៅលើ Store សូមចុចត្រង់នេះ។ បញ្ជាក់
ត្រូវមាន Android 2.3 ឡើងទៅ ទើបអាចប្រើប្រាស់បាន។

កម្មវិធីមួយចំនួនល្អៗផ្សេងទៀតរបស់ Google Translate:

  • Support ការបកប្រែតាមរយះ សម្លេងនិយាយ
  • Support ការបកប្រែតាមរយះ ការសរសេរដៃ
  • អនុញ្ញាតការបកប្រែខ្លឹមសារ សារ SMS ណាមួយក៏បាន
  • អាច Copy Text ដែលបានបកប្រែហើយ ឡើងវិញបានយ៉ងលឿន និងងាយស្រួល

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Google Translate Android languages hightech