CamNews

ទូរស័ព្ទ 

HTC One mini បានបង្ហាញខ្លួន ជាផ្លូវការ ជាមួយសំបកលោហធាតុ, Snapdragon 400, UltraPixel (មានវីដេអូ)

កាលពីថ្ងៃម្សិលមិញ HTC One mini បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការរចនាម៉ូត
ដូចទៅនឹងរាមច្បង HTC One ប៉ុន្តែតូចជាងបន្តិច ជាមួយទំហំអេក្រង់ 4,3" កំរិតពន្លឺ 1280 ×
720 pixel។ ចំនុចពិសេស បើទោះជារូបសណ្ឋានទាបជាង ប៉ុន្តែ One mini នៅតែបំពាក់បច្ចេក
វិទ្យាកាមេរ៉ា UltraPixel 4 megapixel និង Speaker BoomSound សំរាប់ដកបទពិសោធជាមួយ
នឹងសម្លេងល្អជាងមុន។ ស្មាតហ្វូនត្រូវបានដំឡើងរួចជាស្រេចនូវ Android 4.2.2 ជាមួយនឹង
Interface Sense 5 ប្រចាំត្រកួលរបស់ HTC, ប្រើប្រាស់ chip Snapdragon 400 ល្បឿន 1,4
GHz, 1GB RAM និង មេម៉ូរីក្នុង 16GB ។

HTC One mini ត្រូវបានបំពាក់ Bluetooth 4.0 support aptX ប៉ុន្តែបែរជាមិនមាន NFC និង
Infrared ឡើយ។ អេក្រង់មានទំហំ 4,3" ជាមួយបច្ចេកវិទ្យា Super LCD។

បើតាមប្រភពពី GSM Arena, One Mini នឹងត្រូវបានដាក់លក់ទូលំទូលាយ ទូទាំងពិភពលោក
នៅខែកញ្ញា ជាមួយនឹងពណ៌ពីរគឺ ខ្មៅ និងទឹកប្រាក់។ ជាក់ស្តែង សំរាប់នៅលើទីផ្សារពិសេស
មួយចំនួន នឹងដាក់លក់ One mini ឆាប់ជាង ប្រហែលជានៅខែសីហា ជាមួយនឹងកំរិតតំលៃមិន
ថោកឡើយ ពោលគឺប្រហែល ៥៨៩ ដុល្លារ៕

រូបសណ្ឋាន Hardware សំខាន់ៗមួយចំនួនរបស់ HTC One mini:

  • Android 4.2.2 ជាមួយ Sense 5
  • CPU: 1,4 GHz Snapdragon 400 (MSM8930 - 2 x Krait 200)
  • GPU: Adreno 305
  • RAM: 1GB
  • អេក្រង់: 4,3-inch Super LCD 720p, 341 ppi
  • Camera ក្រោយ: 4,0 MP (2688 × 1520), 1/3" CMOS size, F/2, 28mm (35mm effective),no OIS
  • Camera មុខ: 1,6 MP
  • Connector: 802.11a/b/g/n + BT 4.0, USB2.0, GPS/GNSS, DLNA
  • ថ្ម: 1800 mAh
  • ខ្នាតប្រវែង និងទម្ងន់: 132 x 63.2 x 9.25 mm, 122 g

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: HTC One mini metal shell 400 Snapdragon UltraPixel smartphone hightech